ស្រវឹង​ជោកជាំ​បើករថយន្ត​ទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់​អស់​១​ដើម បណ្តាល​ឲ្យ​មនុស្ស ៤ នាក់​រងរបួស​ធ្ងន់ និង​ស្រាល​

, , Leave a comment

​រាជធានី​ភ្នំពេញ​៖ បុរស​ម្នាក់​ស្រវឹង​ជោកជាំ​បើករថយន្ត​ទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់​អស់​១​ដើម បណ្តាល​ឲ្យ​មនុស្ស​៤​នាក់​ទៀត​រងរបួស​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៣​និង​៣០​នាទី​ទៀបភ្លឺ ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៣ ត្រង់ចំណុច​រង្វង់​មូល​កួច​កាណុង លើ​កំណាត់​ផ្លូវ​លេខ​៩៣​ប្រសព្វ​និង​ផ្លូវ​លេខ​៧០ ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​


 
​ប្រភពព័ត៌មាន​ពី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​រថយន្ត​អ៊ី​ស៊ុយ​ស៊ុយ​មួយគ្រឿង  ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2F-0292 ជិះ​គ្នា​៤​នាក់ (​ប្រុស​ទាំង​៤)  តាម​បណ្តោយ​ផ្លូវ​លេខ​៧០ ក្នុងទិសដៅ​ពី​លិចទៅ​កើត  លុះ​ទៅដល់​ចំណុចកើតហេតុ ក៏​បួង​ចង្កូត​ទៅខាង​ស្តាំ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់​អស់​មួយ​ដើម តែម្តង រីឯ​រថយន្ត​មិនទាន់​អស់​ល្បឿន​ជ្រុល​ទៅបុក​គល់ឈើ​១​ដើម​ទៀត​បណ្តាល​ឲ្យ​នាក់ ជិះ​ក្នុង​រថយន្ត​២​នាក់​រងរបួស​ធ្ងន់ និង​២​នាក់​ទៀត​រងរបួស​ស្រាល​។​
 

ក្រោយពេល​កើតហេតុ​អ្នករងរបួស​ធ្ងន់​២​នាក់ ត្រូវ​រថយន្ត​សង្គ្រោះបន្ទាន់​ដឹក​ទៅ​មន្ទីរពេទ្យ​ឯកជន ចំណែក​អ្នករងរបួស​ស្រាល​២​នាក់​ទៀត​រត់គេចខ្លួន​បាត់ រីឯ​រថយន្ត​ត្រូវ​សមត្ថកិច្ច​ស្ទូច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរ​បាលចរ​រាច​រណ៍ ជើងគោក​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​ជា​ក្រោយ​៕

17-3 (1) 17-3 (2) 17-3 (3) 17-3 (4)

 

Leave a Reply

(*) Required, Your email will not be published