ស្ដាប់​សមាជិក MBLAQ និយាយ​ពី​សម្រស់​បងស្រី

, , Leave a comment

​សមាជិក​ក្រុម MBLAQ ត្រូវបាន​អញ្ជើញ​ឱ្យចូល​រួម​ជា​ភ្ញៀវកិត្តិយស​ក្នុង​កម្មវិធី ” The Beatles Code” ស្ថានីយទូរទស្សន៍​ខ្សែកាប Mnet ។ សមាជិក​ពីររូប​គឺ Thunder និង Mir ត្រូវបាន​ពិធីករ​ជជីក​សួរ និង​ឱ្យ​ពួកគេ​ដាក់ពិន្ទុ​សម្រស់​បងស្រី​ពួកនាង​ផ្ទាល់​។​ ​ក្នុង ពេលនោះ Thunder បាន​ឆ្លើយថា ៖ “​ពេល​ខ្ញុំ​ឃើញ​គាត់​នៅផ្ទះ ខ្ញុំ​មិនដែល​គិតថា គាត់​ស្អាត​ទេ តែ​ពេល​ទៅ​កម្មវិធី​ទូរទស្សន៍​ខ្ញុំ​ឃើញ​គាត់​ជាមួយ​តារា​ស្រី​ផ្សេងៗ​ទៀត ខ្ញុំ​យល់ថា​គាត់​ស្អាត​ដាច់​គេ​”​។ ពេលនោះ​ពិធីករ​ក៏​និយាយ​លេងសើច​ថា អាចមកពី​នាង​នៅក្បែរ​តារា​ស្រី​មានមុខមាត់​មិន​ស្អាត​ទេ​ដឹង​ពេលនោះ Thunder​ឆ្លើយតប​វិញ​យ៉ាង​រហ័ស​ថា ៖ “​ទោះជា​គាត់​នៅក្បែរ​ស្រី​ស្អាត​ក៏ដោយ បងស្រី​ខ្ញុំ គាត់​ស្អាត​ខ្លាំងណាស់​”​។​
 

​    ​
​ចំណែក Mir បែរជា​បញ្ចេញ​មតិផ្ទុយ​ចំពោះ​សម្រស់​បងស្រី​គេ​ទៅវិញ​ថា ៖ “​បងស្រី​ខ្ញុំ អាក្រក់​លើ​អាក្រក់​ទៅទៀត​”​។​Mir បន្ថែមទៀតថា ៖ “​ពេល​ម៉ាក់​ខ្ញុំ​ឃើញ​បងស្រី​នៅក្នុង​ផ្ទះ គាត់​និយាយថា​មើល​អ្នកសុំទាន​នៅត្រង់​នោះ​ចុះ​”​។​ ​ខណៈ​នេះ ក្រុម​ចម្រៀង MBLAQ កំពុងតែ​ព្យាយាម​ចេញមុខ​តាម​កម្មវិធី​ទូរទស្សន៍​នានា​ដើម្បី​ផ្សព្វ ផ្សាយ​បទ​ចម្រៀង​ថ្មី​មាន​ចំណងជើង​ថា “Smoky Girl” ដែល​ក្នុង​បទ​ចម្រៀង​នោះ ពួកគេ​សុទ្ធតែ​តែងខ្លួន​ចម្លែក​ថែមទាំង​លំអ​ដោយ​សត្វ​ពស់​រុំ​ក​ទៀតផង​៕

17-2 (1) 17-2 (2) 17-2 (3)

 

Leave a Reply

(*) Required, Your email will not be published