Miranda Kerr បង្ហាញខ្លួន​លើ​ប៉ុស្តិ៍​ទូរទស្សន៍​កូរ៉េ

, , Leave a comment

​តារា​ម៉ូ​ដែល Miranda Kerr ដែល​លេច​ធ្លាយ​រឿងអាស្រូវ​នោះ ពេលនេះ​កំពុងមាន​វត្ត​មាននៅ​ប្រទេស​កូរ៉េ​។ នាង មាន​ពេល​ចំនួន ៤​ថ្ងៃ  នៅក្នុង​ប្រទេស​កូរ៉េ​សម្រាប់ធ្វើ​សកម្មភាព​សិល្បៈ​មួយចំនួន។​ ​តារា​ម៉ូ​ដែល​រូបនេះ​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង ពេល​នាង​ធ្វើជា​អ្នកតំណាង​ផលិតផល​ឈុត​ក្នុង​ដ៏​ល្បីល្បាញ​ម៉ាក Victoria’s Secret​។ ពេលមកដល់​ទឹកដី​កូរ៉េខាងត្បូង​ភ្លាម នាង​ត្រូវ​ចូលរួម​នៅក្នុង​ពិធីជប់លៀង​មួយ​ក្នុង​សណ្ឋាគារ Lotte Hotel ស្ថិតនៅ​កណ្តាល​បេះដូង​ទីក្រុង​សេ​អ៊ូ​ល​។ ថ្ងៃ​បន្ទាប់ នាង​នឹងត្រូវ​ចូលរួម​ក្នុង​កម្មវិធី​តាំង​បង្ហាញ​គ្រឿងសម្អាង និង​ចូល​ទស្សនា​ហាង​លក់​ផលិតផល​ថែរក្សា​សម្រស់​នានា​នៅ​ផ្សារ​ទំនើប Shinsegae ក្នុង​សង្កាត់​Gangnam​ដ៏​ល្បីល្បាញ​នា​ភាគ ខាងត្បូង ក្រុង​សេ​អ៊ូ​ល​។​
 


​អ្វី ដែល ពិសេស ទៀត​នោះ គឺ​នាង នឹងមាន​វត្តមាន លើ​កម្មវិធី​ទូរទស្សន៍​ល្បីៗ​ជាច្រើន​ដូចជា “SNL Korea” ដែលជា​កម្មវិធី​យកតាម​កម្មវិធី​ល្បី​អាមេរិក “Saturday Night Live” ដែល​នឹងត្រូវ​ចាក់ផ្សាយ​នៅ​ថ្ងៃទី​១៥ លើ​ប៉ុស្តិ៍​ខ្សែកាប tvN  និង​កម្មវិធី​ដ៏​ល្បីល្បាញ​បំផុត​មួយទៀត​របស់​ប៉ុស្តិ៍ KBS គឺ​កម្មវិធី “Gag Concert” និង​កម្មវិធី​ផ្សេងៗ​មួយចំនួនទៀត​។​ ​ការមកដល់​នៃ​តារា​ម៉ូ​ដែល​ស្រស់ស្អាត Miranda Kerr សម្រាប់​ប្រទេស​កូរ៉េ អាច​ថា​ជា​រឿង​ធម្មតា​ក៏​ថា​បាន ព្រោះ​ពីមុនមក​ក៏​ធ្លាប់មាន​តារា​ល្បីៗ​Hollywood ផ្សេងទៀត​មក​ផ្សព្វផ្សាយ​ខ្សែភាពយន្ត​ពួកគេ​ដែរ ឧទាហរណ៍​ដូចជា​ថ្មីៗ​នេះ Will Smith និង​កូនប្រុស​ក៏​បានមក​ប្រទេស​កូរ៉េ​ដើម្បី​ឃោសនា​រឿង​ថ្មី “After Earth” ដែរ​៕

17-1 (1) 17-1 (2) Miranda Kerr 17-1 (4) 17-1 (5)

 

Leave a Reply

(*) Required, Your email will not be published