ផ្ទុះ​រោងចក្រ​គីមី នៅ​សហរដ្ឋអាមេរិក ស្លាប់​មនុស្ស​ម្នាក់ និង​របួស​ជិត​៨០​នាក់​

, , Leave a comment

​យ៉ាងហោចណាស់​មនុស្សម្នា​ក់បាន​ស្លាប់ និង​ជាច្រើន​នាក់​ទៀត​បាន​រងរបួស​ក្នុង​ហេតុការណ៍​ផ្ទុះ​នៅក្នុង​រោងចក្រ​គីមី​មួយកន្លែង​ក្នុង​រដ្ឋ​លូ​អ៊ី​ស៊ីណា ភាគខាងត្បូង​សហរដ្ឋអាមេរិក​។បើតាម​សេចក្តីរាយការណ៍​របស់​នគរបាល​បាន​និយាយថា រោងចក្រ​ដែល​ត្រូវ​ភ្លើង​ឆាបឆេះ ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Williams Company ហើយ​រោងចក្រ​នេះ មាន​តួនាទី​ផលិត​ឧស្ម័ន​ចំហេះ​កម្រិត​ខ្ពស់ ដែល​ត្រូវបាន​ប្រើប្រាស់​ក្នុង​ឧស្សាហកម្ម​តេ​ល​សិលា​គីមី​។​
 
​មូលហេតុ​នៃ​ការផ្ទុះ បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​លើក​នេះ មិនទាន់​ត្រូវ​បានដឹង​នៅឡើយ​ទេ​។ ដង​វិថី​ធំៗ នៅ​ជុំវិញ​តំបន់​កើតហេតុ ត្រូវបាន​ផ្អាក​ចរាចរ ហើយ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ត្រូវបាន​អំពាវនាវ​ឲ្យ​នៅក្នុង​ផ្ទះ​រៀងៗ​ខ្លួន​៕

16-1 (2) 16-1 (1)

 

Leave a Reply

(*) Required, Your email will not be published