សង្គ្រាមស៊ីវិល​នៅ​ប្រទេស​ស៊ី​រី​បណ្តាល​ឲ្យ​មនុស្ស​រហូតដល់​ជិត ៩៣០០០ នាក់ បាន​ស្លាប់​

, , Leave a comment

ការសិក្សា​ស្រាវជ្រាវ​មួយ​របស់​អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹងថា មាន​មនុស្ស​ជិត ៩៣០០០​នាក់​ត្រូវបាន​ស្លាប់ ក្នុង​អំពើហិង្សា​នៅ​ប្រទេស​ស៊ី​រី ចាប់តាំងពី​មានការ​ផ្តើមធ្វើ​បាតុកម្ម​ប្រឆាំងរដ្ឋាភិបាល​ស៊ី​រី កាលពី​ខែមីនា ឆ្នាំ​២០១១​មក​។​ ​ប្រធានការិយាល័យ​នៃ​គណៈកម្មការ​ជាន់ខ្ពស់​ទ​ទួល​បន្ទុក​កិច្ចការ សិទ្ធិមនុស្ស នៃ​អង្គការសហប្រជាជាតិ បានប្រកាសថា យ៉ាងតិចណាស់​មាន​មនុស្ស​៩២៩០១​នាក់ ត្រូវបាន​ស្លាប់ គិត​ត្រឹម​ចុងខែ​មេសា ឆ្នាំ​២០១៣​នេះ​ប៉ុណ្ណោះ​។​


 
​ប្រភព​ដដែល​នេះ​បាន​បន្តទៀតថា ក្នុងចំណោម​អ្នកស្លាប់​ទាំងនោះ មាន​កុមារ​អាយុ​ក្រោម​១០​ឆ្នាំ​ចំនួន​ប្រមាណ​១៧០០​នាក់ ហើយ​កុមារ​ដែល​ស្លាប់​ទាំងនោះ ត្រូវបាន​គេ​ធ្វើ​ទារុណកម្ម និង​សម្លាប់ ហើយ​ខ្លះទៀត​ត្រូវបាន​សម្លាប់​ជាមួយនឹង​អាណាព្យាបាល​។​ ​ក្រុមមន្ត្រី​អង្គការសហប្រជាជាតិ​បាន​និយាយថា ចំនួន​មនុស្ស​ស្លាប់​ក្នុងប្រទេស​ស៊ី​រី តាម​ការសិក្សា​ខាងលើនេះ គឺ​ទំនងជា​ចំនួន​អប្បបរមា​ប៉ុណ្ណោះ ព្រោះថា ចំនួន​ស្លាប់​ពិតប្រាកដ​អាចមាន​ច្រើនជាង​នេះ​៕

16-2

 

Leave a Reply

(*) Required, Your email will not be published