ផ្ទុះអាវុធ នៅ​តំបន់​កំពង់ផែ​ដ៏​ធំ​មួយ​របស់​សហរដ្ឋអាមេរិក បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​៤​នាក់​

, , Leave a comment

​ផ្អែក​តាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន​NHK បាន​ឲ្យ​ថា បុរស​ម្នាក់ បាន​បាញ់សម្លាប់​មិត្ត​រួម​ការងារ​របស់ខ្លួន​ចំនួន​៣​នាក់ មុនពេល​បាញ់សម្លាប់​ខ្លួន​ឯង នៅឯ​អគារ​ការិយាល័យ​មួយស្ថិតក្នុង​ក្រុង សេន លូ​អ៊ី​ស រដ្ឋ​មីសួ​រី សហរដ្ឋអាមេរិក កាលពី​ម្សិលមិញ​។ ក្រុង សេន​លូ​អ៊ី គឺជា​ក្រុង​កំពង់ផែ​ដ៏​សំខាន់​មួយ​របស់​សហរដ្ឋអាមេរិក​។​ ​ជនរងគ្រោះ​រួមមាន​បុរស​ម្នាក់ និង​ស្ត្រី​ពីរ​នាក់​។ នគរបាល​បញ្ជាក់ថា មនុស្ស​ស្លាប់​ទាំង​៤​នាក់ មុនពេល​កើតហេតុ បាន​បម្រើ​ការងារ​ជា​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​ថែទាំ​ង​សុខភាព​មួយកន្លែង ហើយ​មាន​អាយុ​ចន្លោះ​ពី​៤០​ទៅ​៥០​ឆ្នាំ​។​


 
​កាំ​មេ​រ៉ា​សុវត្ថិភាព​បានបង្ហាញ​ថា ជនបង្ក​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ជនរងគ្រោះ​ទាំងបី​នាក់​នោះ មុនពេល​បាញ់សម្លាប់​។​ ​គួរ​រម្លឹក​ផងដែរ​ថា កាលពី​ថ្ងៃ​សុក្រ សប្តាហ៍​មុន ខ្មាន់កាំភ្លើង​ម្នាក់​បាន​បាញ់សម្លាប់​មនុស្ស​៤​នាក់ មុនពេល​ត្រូវបាន​នគរបាល​បាញ់សម្លាប់ នៅ​ក្រុង សាន​តា ម៉ូ​នី​កា រដ្ឋ​California សហរដ្ឋអាមេរិក​៕

St Louis Shooting

 

Leave a Reply

(*) Required, Your email will not be published