ចោរឆក់​ខ្សែក​ដ៏​ជំនាញ ២ នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់បាន​ភ្លាមៗ​ក្រោយ​ធ្វើ​សកម្មភាព​

, , Leave a comment

​ខេត្ដ​កំពង់ចាម ៖ ចោរ​ជំនាញ​ឆក់​ខ្សែក​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ ២ នាក់ ត្រូវ​កម្លាំង​នគរបាល​ស្រុក​មេមត់​ចាប់ខ្លួន​នៅវេលា ម៉ោង​៣​និង​៥០​នាទី​រសៀល ថ្ងៃទី​១៤ ខែ មិថុនា ឆ្នាំ​២០១៣ នៅ​ភូមិ​-​ឃុំ​ដារស្រុក​មេមត់ ខេត្ដ​កំពង់ចាម បន្ទាប់ពី ពួកគេ​បាន​ជិះ​ម៉ូតូ​ឆក់ ខ្សែក​ពី​ប្រជាពលរដ្ឋ​នៅលើ​ដងផ្លូវ​ជាតិ លេខ​៧ ក្នុងភូមិ​សាស្ដ្រ​ស្រុក​ពញាក្រែក ស្របពេល​នគរបាល​ស្រុក​មេមត់​កំពុង ចុះ​ល្បាត​តាម​ដងផ្លូវ​ជាតិ​លេខ​៧ ។​


​លោក​អធិការ​ស្រុក​មេមត់ បានឱ្យដឹងថា ជនសង្ស័យ​មាន ឈ្មោះ សាំង រិត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ កោត វណ្ណា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនសង្ស័យ​ទាំង​២​នាក់​មាន ទីលំនៅ​ភូមិ​-​ឃុំ​ទ្រ​មោង ស្រុក​មេមត់ ខេត្ដ​កំពង់ចាម ។ ហើយ​នៅ​រសៀល​ថ្ងៃកើតហេតុ​ខាងលើ ពេល​កម្លាំង​នគរបាល​ស្រុក​មេមត់​កំពុង ចុះ​ល្បាត​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៧ បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មាន ក្រុមចោរ​២​នាក់​បានធ្វើ​សកម្មភាព​ឆក់ ខ្សែក​ពលរដ្ឋ​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៧ ឋិត​ក្នុង​ដែនដី​ស្រុក​ពញាក្រែក ។ ខណៈ នោះ​សមត្ថកិច្ច​ស្រុក​មេមត់​ក៏បាន​រាយ​កម្លាំង​ចាំ​ស្ទាក់ចាប់​ម៉ូតូ​ដែល មាន​ភិនភាគ​ដូច​សេចក្ដីរាយការណ៍​ឱ្យ ដឹង ។ មិនយូរប៉ុន្មាន សមត្ថកិច្ច​ក៏​ប្រទះ ឃើញ​ជន​គួរឱ្យ​សង្ស័យ​ជិះ​ម៉ូតូ​មាន​គ្នា ២​នាក់ សំដៅ​មក​ស្រុក​មេមត់ ទើប​សមត្ថ កិច្ច​ហៅ​ឱ្យ​ឈប់​ដើម្បី​ឆែកឆេរ ស្រាប់តែ​ជនសង្ស័យ​ទាំង​២​បាន​បត់​ម៉ូតូ​ចូលក្នុង ភូមិ​ដារ​តែម្ដង ។ ភ្លាមនោះ សមត្ថកិច្ច តាម​ដេញចាប់​ក្រុមចោរ​បានជា​បន្ដ បន្ទាប់ យកមក​អធិការដ្ឋាន​នគរបាល ស្រុក​មេមត់ ដើម្បី​សាកសួរ ។​


​ពេល​ឃាត់ខ្លួន សមត្ថកិច្ច​បាន​ឆែក​រក ឃើញ​ខ្សែក​គ្មាន​បន្ដោង​មួយ​ខ្សែ ដែក លង់ហិន និង​ក្បាល​ទួ​រវីស​ចំនួន​២​លាក់ ទុក​នឹង​ខ្លួន​ជនសង្ស័យ​ឈ្មោះ កោត វណ្ណា ផងដែរ ។​ ​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់ សមត្ថកិច្ច​នគរបាល​ស្រុក​មេមត់​បាន បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ពញាក្រែក ដើម្បី​ចាត់ការ​បន្ដ​តាមផ្លូវ​ច្បាប់ ៕

16-4 (2) 16-4 (1)

 

Leave a Reply

(*) Required, Your email will not be published