អតីត​ប្រធានាធិបតី​ប៉ា​គី​ស្ថាន ត្រូវបាន​ចាប់ឃុំខ្លួន​ដែល​លោក​ជាប់​ពាក់ព័ន្ធ​ក្នុងការ​សម្លាប់​លោក អាប់​ខា ប៊ូ​ទី​

, , Leave a comment

លោក​ផើ​វេស ម៉ូ​សា​រ៉ា​ហ្វ អតីត​ប្រធានាធិបតី​ប៉ា​គី​ស្ថាន ត្រូវបាន​ចាប់​ឃុំ ខ្លួន​រយៈពេល​១៤​ថ្ងៃ​ដើម្បី​ស្រាវជ្រាវ​ពី តួនាទី​របស់លោក​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុងការ​សម្លាប់​លោក​អាប់​ខា ប៊ូ​ទី ។​​អតីត​ប្រធានាធិបតី​ប៉ា​គី​ស្ថាន​វិល ត្រឡប់​ចូល​ស្រុក​វិញ ហើយ​ត្រូវបាន​ចាប់ ខ្លួន​កាលពី​ថ្ងៃទី​១៤ មិថុនា យកទៅ​ឃុំខ្លួន ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការសម្លាប់​មនុស្ស ក្នុងអំឡុង​ពេលដែល​លោក​កាន់អំណាច នៅក្នុង​ឆ្នាំ​១៩៩៩-២០០៨ ។


​តាម​ប្រសាសន៍​មេធាវី អា​ម៉េ​ត រា​សា​កា​ស៊ូ​រី តុលាការ​ប្រឆាំង​ភេរវកម្ម បានចេញ​បញ្ជា​ឱ្យ​ឃុំខ្លួន​លោក​ម៉ូ​សា​រ៉ា​ហ្វ  រយៈពេល​១៤​ថ្ងៃ​ដើម្បី​ស្រាវជ្រាវ​ថា​តើ លោក​ជាប់​ពាក់ព័ន្ធ​នឹង​ការសម្លាប់​លោក ប៊ូ​ទី ដែលជា​មេដឹកនាំ​កុលសម្ព័ន្ធ​នៅ ខេត្ដ​បា​ឡូ​ជី​ស្ថាន ភាគ​ខាងលិច​ប៉ា​គី​ស្ថាន ។​ មេធាវី​កា​ស៊ូ​រី បានឱ្យដឹងថា កាលពី ថ្ងៃទី​១៣ មិថុនា​កន្លងមក ប៉ូលិស​ទីក្រុង កេ​តា បាន​សាកសួរ​លោក​ម៉ូ​សា​រ៉ា​ហ្វ ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ ។


​អតីត​ប្រ​ធានា ធិបតី​រូបនេះ​បាន​វិលត្រឡប់​ចូល​ស្រុក វិញ​កាលពី​ខែមីនា ២០១៣ ក្រោយ​រយៈ ពេល​៤​ឆ្នាំ​រស់នៅ​រសាត់អណ្ដែត​នៅក្រៅ ប្រទេស ។ ក្រៅពីនេះ​អតីត​ប្រធានាធិបតី ប៉ា​គី​ស្ថាន​ក៏ត្រូវ​ប្រឈមមុខ​នឹង​ការ​ចោទ ប្រកាន់​ពាក់ព័ន្ធ​ដល់​ការធ្វើឃាត​អតីត នាយករដ្ឋមន្ដ្រី បេន​ណា​ហ្សឺ ប៊ូ​តូ កាលពី ឆ្នាំ​២០០៧​ទៀតផង ៕

16-5

 

Leave a Reply

(*) Required, Your email will not be published