ផឹកស៊ី​ក្លែមសម្តី​អ្នកចាញ់​ដេកពេទ្យ អ្នកឈ្នះ​ចូល​គុក​

, , Leave a comment

ខេត្ដ​ក្រចេះ ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​ស្នួល​ឃាត់ខ្លួន ភ្លាមៗ​ក្រោយពី​ជន​ទាំង​២​នាក់​នេះ​ប្រដាប់ ដោយ​ចបកាប់​និង​ចបជម្រះ​ស្មៅ​មក ព្រួត​គ្នា​វាយ​ជនរងគ្រោះ​ក្នុង​ជម្លោះ​ពាក្យសម្ដី​ពេល​ផឹកស៊ី កាលពី​រសៀល​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៣ ។​ ​នគរបាល​ស្រុក​ស្នួល​បានឱ្យដឹងថា ជនសង្ស័យ​មាន​ម្នាក់​ឈ្មោះ​ភាព សាន អាយុ​១៨​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ​ភាព ផាន ហៅ​ទិ​ត្យ អាយុ​១៧​ឆ្នាំ ។ ២​នាក់​នេះ​ជា​បង ប្អូន​នឹង​គ្នា បានមក​ស្នាក់នៅ​ធ្វើ​ចម្ការ នៅ​ភូមិរ​ហា ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្ដ​ក្រចេះ ។​


​លោក​អធិការនគរបាល ស្រុក​ស្នួល​និយាយថា កាលពី​ថ្ងៃ​កើត ហេតុ ជនសង្ស័យ​ទាំង​២​នាក់​បងប្អូន​និង មាន​គ្នីគ្នា​ជាច្រើន​នាក់​ទៀត​បាន​ជួបជុំគ្នា ផឹកស៊ី​នៅក្នុង​រោង​ចាំចម្ការ​មួយ​នៅ ចំណុចកើតហេតុ​ខាងលើ ។ លុះ​ពេល​ផឹក ស៊ី​បាន​មួយសន្ទុះ​ក៏​កើតជា​ជម្លោះ​ពាក្យ សម្ដី​ឈានទៅដល់​វាយតប់​គ្នា​តែម្ដង ។ ក្នុង​សកម្មភាព​នេះ​ជនសង្ស័យ​ទាំង​២​នាក់ បាន​ទាញ​ចបកាប់​និង​ចបជម្រះ​ស្មៅ​ព្រួត គ្នា​វាយ​ទៅលើ​ជនរងគ្រោះ សុន ភឿង ហៅ​ក្បឿង អាយុ​២៨​ឆ្នាំ បណ្ដាលឱ្យ​រង របួសធ្ងន់​ត្រង់​ក្បាល និង​ខ្លួនប្រាណ​ធ្ងន់ធ្ងរ ។ ក្រោយមក​ជនរងគ្រោះ សុន ភឿង ត្រូវ បាន​គេ​ដឹក​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​ទៅ មន្ទីរពេទ្យ​នៅ​រាជធានី​ភ្នំពេញ ។​


​បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ ទាំង​២​នាក់​រត់គេចខ្លួន តែ​បន្ទាប់ពី​ទទួល ពាក្យបណ្ដឹង​រួច និង​មាន​កិច្ចសហការ​ពី ប្រជាពលរដ្ឋ​ហើយ​បានកំណត់​មុខសញ្ញា ច្បាស់​កម្លាំង​នគរបាល​ក៏បាន​ស្ទាក់ចាប់ ខ្លួន​ភ្លាមៗ​ផងដែរ ។​ ​លោក​បាន​បញ្ជាក់​ឱ្យដឹងថា ជនសង្ស័យ​ទាំង​២​នាក់​បងប្អូន​ត្រូវ​កម្លាំង​ជំនាញ​អធិការ​ស្រុក​ស្នួល ឃាត់ខ្លួន​និង កសាង​សំណុំរឿង​ចោទប្រកាន់​ពីបទ​ហិង្សា​ដោយ​ចេតនា និង​ត្រូវបញ្ជូន​បន្ដទៅ​ស្នង ការដ្ឋាន​នគរបាល​ខេត្ដ​ល្ងាច​ថ្ងៃទី​១៤ ខែ មិថុនា ឆ្នាំ​២០១៣ ដើម្បី​ចាត់វិធានការ បន្ដ​តាម​នីតិវិធី ៕

16-06 (1) 16-06 (2)

 

Leave a Reply

(*) Required, Your email will not be published