សំ ប៉ូ​លីដា បន្ទោស​ប្តី​រឿង​អត់​ទាន់​មានកូន

, , Leave a comment

រាជធានី​ភ្នំពេញ ៖ ​តារា​កំប្លែង​មាត់ដាច សំ​ប៉ូ​លីដា បាន​និយាយ​ឲ្យ​ដឹងថា ទាំង​អ្នកនាង និង​ស្វាមី សុទ្ធតែ​ចង់​បានកូន​បន្ថែមទៀត​ដូចគ្នា បើ​ទោះ​អ្នកនាង មានកូន​ធំៗ​រួចហើយ​ក៏ដោយ​។ ប៉ុន្តែ​មកដល់​ឥឡូវ​ហើយ​នៅតែ​មិនទាន់មាន​នោះ គឺ​មកពី​ស្វាមី​អ្នកនាង​។​ ​ថ្លែង នៅក្នុង​ពិធី​សម្ពោធ​ដាក់​បញ្ចាំង​រឿង “​ប្រពន្ធ​ខ្ញុំ​អាប​” កាលពីពេល​កន្លងទៅ​នៅ​រោងកុន​លុ​ច្ស តារា​កំប្លែង សំ ប៉ូ​លីដា ថ្លែងថា “​ឲ្យ​មានកូន​យ៉ាងម៉េច បើ​មិនសូវ​ជា​បានរស់នៅ​ជួបជុំគ្នា​ដូច​គ្រួសារ​ដទៃ​ផង​ហ្នឹង​!”​។ អ្នកនាង​បន្តថា ស្វាមី​នាង ដែលជា​មន្ត្រីរាជការ តែង​ជាប់​បំពេញការងារ​ដោយ​ត្រូវ​ចេញទៅ​តាម​បណ្តា​ខេត្ត​ឆ្ងាយៗ​រាប់​ខែ ឯណោះ ក្នុងនោះ យ៉ាងតិច ៣ ទៅ ៤​ខែ​ទើបបាន​ជួប​មុខ​គ្នា​ម្តង​។​


​គេ​នៅ​ចាំបាន​ថា ក្រោយពេល​រៀបការ​ភ្លាម អ្នកនាង សំ ប៉ូ​លីដា និង​ស្វាមី បាន​ប្រាប់ថា គឺ​អ្នក​ចង់​បានកូន​ឆាប់ៗ ហើយ​បន្ទាប់ពីនោះ ប្រមាណ​ជា ៣-៤ ខែ អ្នកនាង ទទួល​សញ្ញា​ដូច​ស្ដ្រី​ទូទៅ​ថា មានកូន​ចាប់កំណើត​ក្នុង​ផ្ទៃ​ហើយ ធ្វើឱ្យ​អ្នកនាង និង​ស្វាមី​សប្បាយចិត្ត​រីករាយ​យ៉ាងខ្លាំង ប៉ុន្ដែ​ដឹងអី​ដល់ពេល​ទៅ​ពេទ្យ​ពិនិត្យ ស្រាប់តែ​អត់​មាន​ទៅវិញ​។​

យ៉ាងណាក៏ដោយ អ្នកនាង សំ ប៉ូ​លីដា នៅតែ​ទន្ទេញ​ថា យ៉ាងយូរ​ឆ្នាំ​ក្រោយនេះ នឹង​យក​កូន​មួយ​ឲ្យ​ទាល់តែ​បាន​។ ប៉ុន្តែ​ជាមួយគ្នា​នោះ តារា​អ្នកកំប្លែង​មាន​ស្រុកកំណើត​នៅ​ខេត្តបាត់ដំបង​រូបនេះ ក៏បាន​បញ្ជាក់ដែរថា បើ​ទោះ​យក​កូន​មិនបាន ក៏​មិន​បញ្ហា​អ្វី​ដែរ ព្រោះ​មើលទៅ​ស្វាមី​របស់​អ្នកនាង​ប្រហែលជា​លែង​ចង់​បានកូន​ទៀតហើយ​ដែរ​។​

អ្នក នាង​លើកឡើងថា “​ពួកយើង​សុទ្ធតែ​ជ្រែ​រៀងខ្លួន​ទៅហើយ ហើយក៏​មានកូន​រៀងៗ​ខ្លួន​ដែរ និង​ធំ​អស់ហើយ​ទៀត​។ ដូច្នេះ​បើ​មិនមាន​កូន​ទៀត​ក៏​មិនជា​បញ្ហា​អី​ដែរ​”​។​ ថ្វីបើ​ជួប​រឿង​ខក​ចិ​ត្ដ​មិនទាន់​មានកូន​ដូច​បំណង តែ​អាជីព​សិល្បៈ​របស់​អ្នកនាង សំ ប៉ូ​លីដា ដូចជា​កម្រើក​ឡើងវិញ ខណៈ​គេ​ឃើញ​អ្នកនាង រមែង​បង្ហាញមុខ​តាម​កម្មវិធី​តន្ត្រី​របស់​ស្ថានីយទូរទស្សន៍​នានា ក្នុង​រយៈពេល​ចុងក្រោយ​នេះ​។​

 

​យ៉ាងណាក៏ដោយ អ្នកនាង​មិន​រំពឹងថា ការងារ​សិល្បៈ​របស់​អ្នកនាង នឹង​ស្ទុះ​ឡើង​ខ្លាំង​ដូច​កាលពី​អតីត​ទេ ព្រោះ​រលក​ក្រោយ​មាន​ច្រើនណាស់ ឯ​ការឡើង​បង្ហាញមុខ​លើ​ឆាក​តន្ត្រី​នានា​របស់​អ្នកនាង គឺ​គ្រាន់តែ​កុំ​ឲ្យ​ទស្សនិកជន​ភ្លេចមុខ និង​ចិញ្ចឹម​កេរ្តិ៍ឈ្មោះ​ទុក​ប៉ុណ្ណោះ​៕

16-8 (2) 16-8 (1)

ប្រភព សប្បាយ​

 

Leave a Reply

(*) Required, Your email will not be published