ប្រ​ទះ​ឃើញ​ទារក​ច្រក​ក្នុង​ថង់​ខ្មៅ​ក្បែរ​វត្តភ្នំ ប៉ុន្តែ​មិនទាន់បាន​បាត់បង់​ជីវិត​ទេ​

, , Leave a comment

រាជធានី​ភ្នំពេញ ៖ មាន​សេចក្ដីរាយការណ៍​បឋម​មួយ​របស់​មហាជន​បាន​ឲ្យ​ដឹងថា គេ​បាន​ប្រទះឃើញ​ទារក​មួយរូប ដែល​ត្រូវបាន​ច្រកចូល​ក្នុង​ថង់​ខ្មៅ​មក​ប្លុង​ចោល​នៅក្បែរ​រមណីយដ្ឋាន​វត្ត​ភ្នំ ។ ប្រភពពី​កន្លែងកើតហេតុ​បាន​បញ្ជាក់ថា នៅពេលដែល​គេ​ប្រទះឃើញ ទារក​នោះ​នៅមាន​ជីវិត​នៅឡើយ ពុំទាន់​បាន​បាត់បង់​ជីវិត​នោះទេ ។ តាម​ការសន្និដ្ឋាន​បឋម​ពី​ប្រភព​នៅ​ទីកន្លែង​កើតហេតុ (​សមត្ថកិច្ច​ប្រចាំការ​នៅ​រមណីយដ្ឋាន​វត្តភ្នំ​) បាន​បន្ថែមថា ទារក​នោះ​ប្រហែលជា​ទើប​ប្រសូត​ចេញពី​ផ្ទៃ​ម្ដាយ និង​មាន​សភាព​ទន់ខ្សោយ​យ៉ាងខ្លាំង ។​

 

​នៅពេល​ដែលមាន​ហេតុការណ៍​នេះ​កើតឡើង​ភ្លាមៗ មាន​ជនបរទេស​មួយរូប​បាន​ជួយសង្គ្រោះ​ទារក​នោះ ហើយ​ស្ត្រី​មួយរូប​ទៀត​បាន​បី​ទារក​នោះ​ទៅកាន់​មន្ទីរពេទ្យ​គន្ធបុប្ផា ដើម្បី​ធ្វើការ​ព្យាបាល​សង្គ្រោះ​ជាបន្ទាន់ ដោយ​គាត់​សង្កេតឃើញថា ទារក​នោះ​កាន់​តែមាន​សភាព​ទន់ខ្សោយ​ខ្លាំង​ឡើងៗ ។ គេ​មិនទាន់​បានដឹង​អំពី​មូលហេតុ​ច្បាស់លាស់​នៃ​ករណី​នេះឡើយ ។ ចំពោះ​ជន​ដែល​យក​កូនង៉ែត​នោះមក​ប្លុង​ចោល គេ​មិនទាន់បាន​ស្គាល់​អំពី​ភិនភាគ​នៅឡើយ​ទេ ៕

16-9

 

Leave a Reply

(*) Required, Your email will not be published