មនុស្ស​ទំនើង​បើករថយន្ត​ប្រដេញ​គ្នា គ្រោះថ្នាក់​ចរាចរណ៍​ផ្អើល​ប៉ូលិស​ខណ្ឌ ចំការមន​

, , Leave a comment

រាជធានី​ភ្នំ​ពេ​ញ ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅលើ​មហាវិថី​ព្រះ​នរោត្តម ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ខណៈដែល​អ្នកមាន​មួយក្រុម​ចេញពី​ផឹកស៊ី​ស្រវឹង ហើយ​បើករថយន្ត​ពីរ​គ្រឿង​ប្រដេញ​គ្នា យ៉ាង​អាណាធិបតេយ្យ មួយគ្រឿង​ម៉ាក​ថុ​ន​ត្រា នឹង​មួយគ្រឿង​ទៀត​ម៉ាក កាមរី​បា​ឡែ​ន គឺ​រថយន្ត​ទាំងពីរ បាន​បើក​បុក​គូទ​គ្នា​យ៉ាង​ពេញទំហឹង កាលពី​វេលា​ម៉ោង ១​នឹង ១១​នាទី​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ​២០១៣ ។​

 

​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​សង្កេតឃើញ រថយន្ត​ពីរ គ្រឿង​ម៉ាក​កាមរី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2v-3484 ប្រដេញ​គ្នា​ជាមួយ​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក ថុ​ន​ត្រា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2W-1665 តាម​បណ្តោយ​មហាវិថី ព្រះ​នរោត្តម ក្នុង​ទិស ដៅ​ពី​ជើង​ទៅ​ត្បូង ដោយ​ពួកគេ​បាន​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​បើក​មកដល់​ចំណុច​ជិត​អគ្គស្នងការ​នគរបាល​ការពារជាតិ ស្រាប់តែ​រថយន្ត​ថុ​ន​ត្រា​បាន​ជ្រុល​ទៅបុក​ចំ​គូទ​រថយន្ត​កាមរី​បា​ឡែ​ន បណ្តាល​ឲ្យ​រង​នៅ​ការខូចខាត យ៉ាងដំណំ ។​

ក្នុង​ព្រឹត្តិការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​ម្ចាស់​រថយន្ត​ទាំងពីរ​គ្រឿង​ដែលជា​មនុស្ស​ស្គាល់គ្នា បាន ចុះ​ពីលើ​រថយន្ត​ហើយ​ប្រកែក នឹង​មានការ​ប្រទូស្ត​រាយ​គ្នា​យ៉ាងខ្លាំង ទើប​ផ្អើល​ដល់​សមត្ថកិច្ច​ចម្រុះ​ខណ្ឌចំការមន ចុះមក​អន្តរាគមន៍ សម្របសម្រួល​រវាង​ភាគី​ទាំងពីរ ព្រោះ​ពួកគេ​ទើបតែ​ចេញពី​ច្រៀង​ខារ៉ាអូខេ​ជាមួយគ្នា​។ ដោយមាន​ការពន្យល់​ណែនាំ​ពី​សំណាក់​សមត្ថកិច្ច​នោះ​ម្ចាស់​រថយន្ត​ថុ​ន​ត្រា​បានសម្រេច​ជួសជុល​ផ្នែក​ខូចខាត សង​ទៅ​ភាគី​ខាង​រថយន្ត​កាមរី​បា​ឡែ​ន​ទាំងស្រុង​តែម្តង ។​

គួរ​បញ្ចា​ក់ថា​ម្ចាស់​រថយន្ត​ទាំងពីរ​គ្រឿង​នេះ​ទើបតែ​ចេញពី​ច្រៀង​នៅ​ខារ៉ាអូខេ សូល ហើយ​ពួកគេ​ស្ថិត ក្នុងស្ថានភាព​ស្រវឹងស្រា​ទាំងអស់ ដោយ​ម្នាក់ៗ​និយាយ​មិន​ចង់​ត្រូវ​គ្នា ។ ស្គាល់គ្នា​ពេល​សប្បាយ តែបើ​មាន​បញ្ហា នោះ​គឺ​ម្នាក់ៗ​សុំ​តែ​ត្រូវ នឹង​ទាមទារ​សំណង​ដោយ​មិន​គិតថា​ស្គាល់គ្នា​ឬក៏​មិន​ស្គាល់​ឡើយ​៕​

16-10 (1) 16-10 (2) 16-10 (3)

 

Leave a Reply

(*) Required, Your email will not be published