រថយន្ត​កាមរី​បា​ឡែ​ន បើក​បុក ស្ពាន​អាកាស​៧​មករា បាក់​បង្គោល​ភ្លើង​១​ដើម ហើយ​រថយន្ត​ក្រឡាប់​ផ្ងា​ជើង​

, , Leave a comment

រាជធានី​ភ្នំពេញ ​៖ រថយន្ត​កាមរី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2T-1286 ត្រូវ​អ្នកបើកបរ​ជាម​ន្ត្រី​យោធា​ម្នាក់ បើក​បុក​ខឿន​ថ្ម​ស្ពាន​អាកាស​៧​មករា ហើយ​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​លើ​ស្ពាន​បាក់​អស់​១​ដើម រួច​រថយន្ត​ក្រឡាប់​ផ្ងារជើង​ច្រងាង​លើ​ស្ពាន កាលពី​វេលា​ម៉ោង​២​នឹង​៣០​នាទី​យប់ ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៣ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​។​

 


តាម​ប្រភពព័ត៌មាន​ជុំវិញ​ហេតុការណ៍​ខាងលើនេះ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​រថយន្ត​កាមរី​បា​ឡែ​ន បាន​បើកបរ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្ស ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះដល់​ចំណុចកើតហេតុ អ្នកបើកបរ​រថយន្ត ដែល​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង ក៏បាន​រេ​ចង្កូត​ទៅបុក​គល់ស្ពាន​អាកាស​៧​មករា ត្រើយ​ខាងកើត បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងា​ជើង​តែម្តង​។​

 

ក្នុង​ហេតុការណ៍​ខាងលើនេះ អ្នកបើកបរ​រថយន្ត​បាន​រងរបួស​ស្រាល ហើយ​លូន​ចេញពី​រថយន្ត​ជិះ​ម៉ូតូឌុប​គេចខ្លួនបាត់​។ ចំណែកឯ​រថយន្ត​ត្រូវ​សមត្ថកិច្ច​ស្ទូច​យកទៅ​ទុក​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​៕

16-11 (1) 16-11 (2)

 

Leave a Reply

(*) Required, Your email will not be published