និស្សិត​ម្នាក់​ជិះ​ម៉ូតូ​អត់ កញ្ចក់​មើល​ក្រោយ​នគរបាល​បង្ក្រាប បទល្មើស​ចរាចរណ៍​ផ្លូវគោក​យក វិទ្យុទាក់ទង​វាយ​បែកក្បាល

, , Leave a comment

​រាជធានី​ភ្នំពេញ​ ៖ ​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​១៣ មិថុនា តាម​វិថី​ព្រះស៊ីសុវត្ថិ ជិត ភោជនីយដ្ឋាន​ទន្លេបាសាក់ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ កម្លាំង​នគរបាល​ចរាចរណ៍​​ផ្លូវ គោក​ចល័ត​បាន​ចុះបង្ក្រាប​បទល្មើស​ចរាច​រណ៍ មានដូចជា ជិះ​ម៉ូតូ​អត់​ពាក់មួក​ការពារ​
​សុវត្ថិភាព អត់​កញ្ចក់​មើល​ក្រោយ ម៉ូតូ​អត់​ស្លាក​លេខ​ជាដើម ។​ពេល​កំពុងតែ​ដាក់​កម្លាំង​​ពង្រាយ​បណ្តាក់​បន្ត​គ្នា​នោះ ស្រាប់​តែមាន​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ​ពាក់​​ស្លាក​លេខ ភ្នំពេញ 1BA 2528 បើកបរ​ដោយ​ឈ្មោះ សុវណ្ណ ល​កិ្ខ​ណា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​និស្សិតសាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប មាន​ទីលំនៅ​ភូមិ​ក្រួស សង្កាត់​សំរោង ខណ្ឌ​សែន​សុខ ជិះ​ម៉ូតូ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ពាក់មួក​ការពារ​សុវត្ថិភាព​ត្រឹមត្រូវ​ប៉ុន្តែ​ម៉ូតូ​អត់​មាន​កញ្ចក់​​មើល​ក្រោយ ខណៈពេល ជិះ​មកដល់​ចំណុច​ខាងលើ​បាន​ក្រឡេកឃើញ​នគរ​បាលច​រាច​រណ៍​ផ្លូវគោក​ចល័ត​ដាក់​គោលដៅ​នៅខាងមុខ​ក៏បាន​ជិះ​ម៉ូតូ​បត់​ត្រឡប់ក្រោយ​វិញ អត់​ដឹងថា​មាន នគរបាល​និ​ន្ចា​ដើមឈើ​ដែល​លាក់ខ្លួន​នៅជាប់​ដើមឈើ​ម្នាក់​ដែលមាន​ស្លាក​ឈ្មោះ​នៅជាប់​នឹង​ហោ​ប៉ាវ​អាវ​ឈ្មោះ យឹម សុខ​កុល អត្តលេខ ៦៩០៩២ នោះ​ស្ទុះ​ចេញមក​ធ្វើ​ឲ្យ​យុវជន​ខាង លើ​ភិតភ័យ​បន្ថែម​ល្បឿន​ប្រុង​ជិះ​ម៉ូតូ​រត់គេច​ត្រូវ​នគរបាល​និ​ន្ចា​នោះ​វាយ​ក្បាល​និង​វិទ្យុទាក់ទង បែកក្បាល​ហូរឈាម​ស្រោច​ពេញ​ខ្លួន ។​

 


​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​នាំគ្នា​ជួយ សង្គ្រោះ​និង​ទូរស័ព្ទ​ហៅ​ឪពុកម្តាយ​មកដល់​បានដាក់ ពាក្យបណ្តឹង​ទៅ​ការិយាល័យ​នគរបាល​​ចរាចរណ៍​ផ្លូវគោក ចំណែក​ជនរងគ្រោះ​ត្រូវ​ក្រុមគ្រួសារ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ។​ ​បើតាម​សម្តី​របស់លោក​នគរបាល​ចរាចរណ៍​ផ្លូវគោក​ចល័ត​ចិត្ត​មនុស្ស​ព្រៃ​នោះបាន​អះអាង​​យ៉ាង​សឿង​បឿ​ង​ថា យុវជន​ខាង លើ​ជិះ​ម៉ូតូ​ទៅបុក​នឹង​វិទ្យុទាក់ទង​របស់គាត់​ប​ណ្តា​ល ឲ្យ​បែកក្បាល​ខ្លួនឯង គាត់​មិនបាន​វាយ​ទេ ។ ទោះបីជា​យ៉ាងណា​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​នាំគ្នា​ហួសចិត្ត ប៉ុន្តែ​ក៏បាន​លើក ឡើង​ផងដែរ​ថា គ្រាន់តែ​បទល្មើស​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ធ្វើការ​ផាកពិន័យ​៣០០០​រៀល​ទៅ ៥០០០​រៀល ទៅតាម​សៀវភៅ​បន្ទុក ឬក៏​គុណ​នឹង​ពីរ​ទៅ ចាំបាច់​អី វាយ​ក្បាល​និង​វិទ្យុទាក់ទង បណ្តាលអោយ​ជនរងគ្រោះ​បែកក្បាល​ហូរឈាម​ស្រោច​ពេញ​ខ្លួន ។​

15

​ជនរងគ្រោះ​ឈ្មោះ សុវណ្ណ ល​កិ្ខ​ណា បែកក្បាល​ដោយ​ប៉ូលីស​អះអាងថា​បុក​វិទ្យុ​ទា ក់​ទង​

 

Leave a Reply

(*) Required, Your email will not be published