មុខ​សញ្ញា​ជួញ​ដូរ​ថ្នាំញៀន​ម្នាក់ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ឃាត់​ខ្លួន​ និង​ដក​ហូត​បាន​ថ្នាំ​ញៀន​ចំនួន​២០៥​គ្រាប់​

, , Leave a comment

​ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​រួម​នឹង​ថ្នាំ​ញៀ​ន​ចំនួន​២០៥​គ្រាប់ ត្រូវបាន​កម្លាំង​កង​អាវុធហត្ថ ស្រុក​កំរៀង ធ្វើ​ការចាប់​ឃាត់ទុក​កាលពី​វេ​លា​ម៉ោង​១២ និង​៣០​នាទី ថ្ងៃត្រង់ ថ្ងៃ​ទី​១​២ ខែ​មិ​​ថុ​នា ឆ្នាំ​២០១៣ ស្ថិតនៅ​ក្នុង​ភូមិ​ថ្មី ឃុំ​អូរ​ដារ ស្រុក​កំរៀង ខេត្តបាត់ដំបង  ខណៈ​ពេល​​​ជនសង្ស័យរូប​នេះ​ កំពុងតែ​ជិះ​ម៉ូតូ​តាម​ដងផ្លូវ ដើម្បី​យក​ថ្នាំញៀន​ទៅ​លក់​ឲ្យ​គេ​។​

 

​បើតាម​ការ​បង្ហើប​ប្រាប់​របស់​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ជនសង្ស័យ ដែល​ត្រូវ​សមត្ថកិច្ចចាប់​ឃាត់ខ្លួនខាង​លើ​នេះ​មានឈ្មោះ​ នួន សារ៉ាន់ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង និង​​រឹបអូសបាន​ថ្នាំញៀន ប្រភេទ​យ៉ា​ម៉ា​​ចំនួន​២០៥​គ្រាប់​។​

 

​ប្រភព​ដដែល​បាន​បន្តទៀតថា ក្រោយពេល​សមត្ថកិច្ច​ទ​ទួលបាន​​ព័ត៌មាន​ថា​មាន​ករណី​ជួញដូរ​ថ្នាំញៀន​ភ្លាម កម្លាំង​ជំនាញ​ទាំង​អស់​​ក៏​បា​ន​ចុះ​ពួនស្ទាក់​ចាំ​ចាប់​មុខសញ្ញា ជនសង្ស័យ​នៅតាម​​ដងផ្លូវ ស្ថិតក្នុង​ភូមិ​ថ្មី ឃុំ​អូរ​ដារ ស្រុក​កំរៀង​។ ពេលនោះ​មុខ​សញ្ញា​​បាន បង្ហាញខ្លួន​ដោយ​ជិះ​ម៉ូតូ​ម៉ាក ហុងដា សេ​១២៥ ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង​1K-8454 មួយគ្រឿង តែ​ម្នាក់​ឯង មក​ដល់​​ចំណុច​ខាងលើ ក៏ត្រូវ​កម្លាំង​សមត្ថកិច្ច​ធ្វើ​សកម្មភាព​ចាប់​ឃាត់ខ្លួន និង​បានធ្វើការ​ឆែកឆេរ​រក​ឃើញ​ថ្នាំញៀន ចំនួន​២០៥​គ្រាប់​នៅជាប់​នឹង​ខ្លួន​ជនសង្ស័យ​។​ ​បច្ចុប្បន្ន ជនសង្ស័យ​រួម​និង វត្ថុតាង ត្រូវបាន​ការិយាល័យ​ជំនាញ  កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​ច្បាប់​៕

ggggggggg

 

Leave a Reply

(*) Required, Your email will not be published