ខឹង​ម្ចាស់ផ្ទះ​ឈប់​ឲ្យ​ជួល​ស្នាក់នៅ ២​ខែ​ក្រោយមក​ត្រឡប់មក​ដេញ​កាប់​ម្ចាស់ផ្ទះ​ទាំង​ម្តាយ​ទាំង​កូន​

, , Leave a comment

​ខេត្តបាត់ដំបង  ៖ បុរស​ម្នាក់​ត្រូវបាន​កងកម្លាំង​រាជ​អាវុធ​ធ្វើ​ការចាប់​ឃាត់ខ្លួន​កាលពី​ វេលា​ម៉ោង​៨  ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៣ នៅ​ចំ​ណុច​ក្រុមទី​១ ភូមិ​ដូង ​ឃុំ​បឹងរាំង ស្រុក​កំរៀង បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ ដែល​បាន​ប្តឹង​ចោទ​ប្រកាន់​បុរស​ខាងលើ​ពីបទ​មនុស្សឃាត ដែល​បាន​ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៣ បណ្តាល​ឲ្យ​ស្ត្រី​២​នាក់​បាន​រងរបួសធ្ងន់​។​

 

​បើតាម​ការបញ្ជា​ក់រប​ស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ខាងលើ​មាន ឈ្មោះ ទូច សារឿន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ទីលំនៅក្នុង​​ផ្ទះជួល​ក្រុមទី​៣ ស្ថិត​នៅ​ភូមិ​ចំការ​ស្វាយ ឃុំ​បឹងរាំង ស្រុក​កំរៀង​ខេត្ត បាត់ដំបង​។ ចំណែក​ស្ត្រី​រងគ្រោះ​ទាំង​២​នាក់​ម្តាយ​​និង​​កូន ទី​១​ឈ្មោះ ប៊ី​ន គឹម​ស្រ៊ា​ន​ អាយុ​៥៩​ឆ្នាំ មុខរបរ​លក់ដូរ (​ម្តាយ​) រងរបួស​ត្រង់​ចិញ្ចើម ក្បាល ដៃ និង​ទី​២​ឈ្មោះ យ៉ុម លាង​ហួ អាយុ​២៨​ឆ្នាំ (​កូន ប្រ​សា) រងរបួស​ដៃស្តាំ ខ្លួន និង​បាក់ធ្មេញ ។ មាន​ទីលំនៅ​ស្ថិត​ក្នុងភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង​។

 

​ប្រភព​ដដែល​បាន​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​បុរស​ខាងលើ​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​អំពើ​ មនុស្សឃាត​បែបនេះ ក៏​​ដោយសារ​តែ​​គេ​បាន​ចងកំហឹង​នឹង​ស្ត្រី​ទាំង​២​នាក់​ខាងលើ ដែលជា​ម្ចាស់​ផ្ទះជួល បាន​បណ្តេញ​រូបគេ​ឲ្យ​ឈប់​ស្នាក់នៅ​កាលពី​២​ខែ​មុន​។ លុះ​ដ​ល់​​ថ្ងៃកើតហេតុ រូបគេ​ក៏បាន​មក​អុកឡុក សម្លុត​ម្ចាស់ផ្ទះ​ដើម្បី​ទារលុយ ប៉ុន្តែ​ជនរងគ្រោះ​បានប្រកែក​មិន​ព្រម​ឲ្យ ធ្វើ​ឲ្យ​ជនបង្ក​ផ្ទុះ​កំហឹង ក៏បាន​ទាញ​កាំបិត​វែង ដេញ​កាប់​ទាំង​ម្តាយ​ទាំង​កូន​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ហើយ​រូបគេ​ក៏​រត់​គេចខ្លួនបាត់​។ លុះ​ស្អែក​ឡើង​ទើបត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន​តែម្តង​។​ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន ទៅ​កាន់​តុលាការខេត្ត​ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​តាម​ច្បាប់​៕

 

2 3

 

Leave a Reply

(*) Required, Your email will not be published