នាវា​ផ្ទុក​យន្តហោះ​ចិន បញ្ឆេះ​ម៉ាស៊ីន ចេញទៅ​សមយុទ្ធ នៅលើ​ផ្ទៃ​ទឹក​ខាងក្រៅ

, , Leave a comment

​នាវា Liaoning ជា​នាវា​ផ្ទុក​យន្តហោះ​ទី ១ របស់​សាធារណរដ្ឋ​ប្រជា​ម​និ​ត​ចិន​បាន​ទាញ​យុថ្កា​ឡើង​ដើម្បី​ធ្វើ​ការចាក ចេញពី​កំពង់ផែ Qingdao នា​ខែត្រ សាន​ដុង ភាគ​ខាងកើត​ប្រទេស​ចិន​ដើម្បី​ចេញទៅ​ធ្វើ​សមយុទ្ធ​នៅលើ​ផ្ទៃ​ស​មុ​ទ្ធ​នា ព្រឹក​ថ្ងៃ​អង្គារ​នេះ​។​ ​តាម​អ្នកនាំពាក្យ​របស់​កងទ័ព​ចិន​បាន​ប្រាប់​ឱ្យដឹងថា​នេះ​គឺជា​លើក ទី ១ ហើយ​ដែល​នាវា​នេះ​បាន​ចាក​ចេញពី​កំពង់ផែ​ដើម្បី​ចេញទៅ​ធ្វើ​សមយុទ្ធ តាំងពី​បាន​សាងសង់​រួចរាល់​នឹង​បោះ​យុថ្កា​នៅ​កំពង់ផែ Qingdao នា​ខែកុម្ភៈ​កន្លងមក​។​


​ក្នុងពេល​កន្លងមក​នា​វា Liaoning ធ្លាប់​បានធ្វើ​ការហាត់​សម​តូចៗ​ផងដែរ​នៅក្នុង​ដែន​ទឹកស​មុ​ទ្ធ​ខែត្រ សាន​ដុង​។ ជាមួយគ្នានេះ​កាលពី​ខែមេសា​កន្លងមកនេះ​លោក Song Xue អ្នកនាំពាក្យ​មន្ទី​ការពារជាតិ​ផ្នែក​កងទ័ព​របស់​ចិន​បាន​និយាយប្រាប់ សារព័ត៌មាន​ថា​ចិន​នឹងមាន​គំរោង​ក្នុង​ការផលិត​នាវា​ផ្ទុក​យន្តហោះ​ជា បន្តបន្ទាប់​ហើយ​នាវា​ទី ២ នឹងមាន​ទំហំ​ធំ​ជាង​នេះ​៕

12-16 (2) 12-16 (1)
 

 

Leave a Reply

(*) Required, Your email will not be published