បុរស​ចំណាស់​ជាងគេ​លើ​លោក​បាន​ស្លាប់​ក្នុង​អាយុ ១១៦ ឆ្នាំ​

, , Leave a comment

​ទីក្រុង ក្យូ​តូ ៖ បុរស​ចាស់​ជាងគេ​នៅលើ​ពិភពលោក ជា​ជនជាតិ​ជប៉ុន​លោក Jiroemon Kimura បាន​ស្លាប់​ហើយ​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ​ដោយ​លោក​បាន​ស្លាប់​នា​អាយុ ១១៦ ឆ្នាំ​។​លោក Jiroemon Kimura កើត​នៅ​ឆ្នាំ ១៨៩៧ បាន​ស្លាប់​នៅក្នុង​បន្ទប់​សម្រាក​មន្ទីរពេទ្យ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Kyodo News និង​ការបញ្ជាក់​របស់​ភ្នាក់ងារ​រដ្ឋាភិបាល​។​


​លោកតា Jiroemon ជា​អ្នករស់នៅ​សង្កាត់ Kyotango កណ្ដាល​ក្រុង Kyoto លោក​ទទួលបាន​សញ្ញាបត្រ Guinness World Records ជា​មនុស្ស​ដែលមាន​អាយុ​ចាស់​ជាងគេ​នៅ​ខែធ្នូ ឆ្នាំ ២០១២ នៅពេលដែល​លោកយាយ​ចាស់​ជាងគេ​នៅ​អាមេរិក​បាន​ស្លាប់​ក្នុង​អាយុ ១១៥ ឆ្នាំ​។ លោកតា Jiroemon មានកូន​ចំនួន ៧ នាក់ ចៅ ១៤ នាក់ ចៅ​តួ​ត ២៥ នាក់ និង​ចៅ​តួ​ត​ជាន់​ទី ២ ចំនួន ១៤ នាក់ ដោយ​លោកតា​ធ្លាប់​ធ្វើការ​នៅក្នុង​ប្រៃសនីយ៍​អស់​រយៈពេល​ជាង ៤០ ឆ្នាំ ហើយ​ក្នុង​ពិធីបុណ្យ​ខួបកំណើត​គំរប់ ១១៦ ឆ្នាំ​កាលពី​ខែមេសា កន្លងមកនេះ លោកតា​បានទទួល​នូវ​វីដេអូ​អបអរសាទរ​ពី​លោកនាយក​រដ្ឋមន្ត្រី Shinzo Abe ទៀតផង​៕

12-15

 

Leave a Reply

(*) Required, Your email will not be published