ចិន បង្ហោះ​យានអវកាស​មាន​មនុស្ស​បើក​ទៅ​លំហ​អាកាស ប្រក​ដ​ដោយ​ជោគជ័យ​

, , Leave a comment

​ចិន បាន​បាញ់​បង្ហោះ​កាំជ្រួច​ផ្ទុក​យានអវកាស ប្រភេទ​Shenzhou-10 ទៅ​លំហ​អាកាស​ប្រកបដោយ​ជោគជ័យ ហើយ​កា​រប​ញ្ចូ​ន​យានអវកាស​លើក​ទី​៥​របស់ ចិនតាំងពី​ឆ្នាំ​២០០៣​មក លើក​នេះ​គឺ​បាន​បង្ហាញថា ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី​២ មួយ​នេះ ជំរុញ​ទៅមុខ​បន្ថែមទៀត នូវ​កម្មវិធី​ស្រាវជ្រាវ​របស់ខ្លួន​។​ ​រដ្ឋាភិបាល​ចិន បាន​អះអាងថា យានអវកាស Shenzhou-10 ផ្ទុក​អាកាសយានិក​៣​នាក់ បានធ្វើ​ដំណើរ​ចូលដល់​តារាវិថី តាម​ការគ្រោងទុក​ដោយ​គ្មាន​ឧបសគ្គ​អ្វី​ទេ​។​


 
​គួរ​បញ្ជាក់ថា លោក​ប្រធានាធិបតី​ចិន ស៊ី ជីន ពីង បាន​អ​ញ្ចើ​ញ​ធ្វើជា​អធិបតី​នៅ​ទីតាំង​បាញ់​បង្ហោះ​កាំជ្រួច​ផ្ទុក យានអវកាស ប្រភេទ Shenzhou-10 ខណៈដែល​មានការ​ផ្យា​យ​ផ្ទាល់​តាម​ទូរទស្សន៍​។​ ​ប្រទេស ចិន បា​នប​ញ្ចូ​ន​មនុស្ស​ទៅ​លំហ​អាកាស​ជា​លើកដំបូង គិត​តាំង​ឆ្នាំ​២០០៣​មក​ស្រប​ពេលដែល ចិន មាន​ផែនការ​ប​ញ្ចូ​ន​មនុស្ស​ទៅ​រស់​ទីនោះ ហើយ​មាន​គម្រោង​ស្ថាបនា​ស្ថានីយ​អវកាស នៅ​ឆ្នាំ​២០២០ ។​ ​យ៉ាងណាក៏ដោយ កម្មវិធី​ទាក់ទង​នឹង​កិច្ចការ​លំហ​អវកាស​នេះ គេ​មើលឃើញថា ចិន នៅតែមាន​លទ្ធភាព​ចាញ់​សហរដ្ឋអាមេរិក និង​ប្រទេស រុស្ស៊ី​៕

12-14

 

Leave a Reply

(*) Required, Your email will not be published