ទឹម វ​ត្តី ប្រតិកម្ម​នឹង​ការរិះគន់​រឿង​ស្លៀកពាក់​សិច​ស៊ី

, , Leave a comment

​ក្រោយ​ទទួល​ការរិះគន់​កាលពីពេល​ថ្មីៗ​ពាក់ព័ន្ធ​នឹង​ការ​ស្លៀកពាក់ ពេលនេះ កញ្ញា ទឹម វ​ត្តី ដែល​ត្រូវជា​ប្អូនស្រី​នាង ទឹម រដ្ឋា បាន​ចេញមុខ​ប្រតិកម្ម​ថា ការរិះគន់​នោះ​គឺជា​រឿង​ហួសហេតុ​។កញ្ញា ទឹម វ​ត្តី បាន​និយាយថា កញ្ញា​ពិតជា​ទទួល​មិន​បានទេ ព្រោះថា កញ្ញា​ដឹង​ច្បាស់​ថា អ្វីដែល​កញ្ញា និង​បងស្រី​របស់​កញ្ញា បានធ្វើ មិន​ហួសហេតុ​សម​នឹង​ការរិះគន់​បែបនេះ​នោះឡើយ​។ ម្យ៉ាង​ទិដ្ឋភាព​នោះ ក៏​មិនមែន​កើត​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ដែរ គឺ​នៅលើ​ទឹកដី​ប្រទេស​ថៃ​ឯណោះ​។​

 


​តារា​ស្រី​និយម​ស្នាម​សាក់​រូបនេះ ថ្លែងថា “​ខ្ញុំ​ទៅ​ដើរលេង​លក្ខណៈ​ឯកជន​សុទ្ធសាធ ម៉េច​ក៏​រិះគន់ ត្រឹមតែ​រឿង​ប៉ុណ្ណឹង​!”​។ កញ្ញា បន្ថែមថា “​ទោះ​ការ​ស្លៀកពាក់​នោះ​សិច​ស៊ី​មែន​ចុះ ប៉ុន្តែ​ជា​សិទ្ធិ​បុគ្គល​របស់ខ្ញុំ ម្យ៉ាង​ខ្ញុំ​លែង​ជា​អ្នកសិល្បៈ​ហើយ​”​។ នាង បញ្ជាក់ថា បើទោះបីជា​កញ្ញា​ឧស្សាហ៍​ដើរ​ជាមួយ​បងស្រី​គឺ កញ្ញា ទឹម រដ្ឋា ក៏ដោយ ប៉ុន្តែ​កញ្ញា​មិនមែន​អ្នកសិល្បៈ​ទៀត​ទេ ព្រោះ​កញ្ញា បាន​ផ្អាក​ពី​ការសម្តែង​យូរហើយ​។​

 

នៅមុន​ការចេញ​ប្រតិកម្ម​បែបនេះ កញ្ញា ទឹម វ​ត្តី និង ទឹម រដ្ឋា ជា​បងស្រី បានទទួល​ការរិះគន់​ថា ស្លៀកពាក់​សិច​ស៊ី​ហួសហេតុ ក្រោយពី​គេ​ឃើញ​រូបថត​នាង​ស្លៀក​សំលៀកបំពាក់​ខោ​ខោ​វ​ប៊​យ​ជើង​ខ្លី ពាក់​អាវយឺត​ក្រហម​ខើច​ខ្លី​ចេញ​រន្ធ​ផ្ចិត ប៉ុន្មាន​សន្លឹក​បង្ហោះ​លើ Facebook​នោះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក​មួយ​។​ ​យ៉ាងណាក៏ដោយ កញ្ញា ទឹម វ​ត្តី ជា បុគ្គល​ម្នាក់​ក្នុងចំណោម​ពីរ​នាក់​ដែល​ទទួល​ការរិះគន់​នោះ បានចេញ​មុខ​ប្រតិកម្ម​នាពេលនេះ​ថា ការរិះគន់​នោះ ជា​រឿង​ហួសហេតុ ព្រោះ​នោះ​ជា​សិទ្ធិ​បុគ្គល​របស់​ពួកនាង ខណៈ​រូប​កញ្ញា​ផ្ទាល់ ក៏​លែង​ជា​មនុស្ស​របស់​មហាជន​ទៀត​ដែរ​។ ដូច្នេះ នាង​អាចធ្វើ​អ្វី​តាមចិត្ត និង​ស្ថិតក្នុង​ក្របខណ្ឌ​សិទ្ធិ​របស់​នាង​។​

 


​ពាក់ព័ន្ធ​បញ្ហា​នេះ មិនមាន​ការបំភ្លឺ​ណាមួយ​ពី​កញ្ញា ទឹម រដ្ឋា ជា​បង​បានទេ ខណៈ​ទូរ​សព្ទ​របស់​នាង​ទទួល​ការ​ហៅចូល​ពីរដង តែ​ពុំមាន​អ្នក​លើក​។​ ​នាង ទឹម រដ្ឋា និង​នាង ទឹម វ​ត្តី គឺ ជា​តារា​សម្ដែង និង​ដើរ​ម៉ូដ ប៉ុន្តែ​ខុសពី​កញ្ញា ទឹម រដ្ឋា ជា​បង​ដែល​នៅតែមាន​សកម្ម​ភាពជា​ហូរហែ គឺ​កញ្ញា ទឹម វ​ត្តី មិនសូវមាន​សកម្មភាព​សម្ដែង​ឡើយ ហើយ​បញ្ហា​នេះ ទើបតែ​ដឹង តាម​ការអះអាង​នាពេលនេះ​ថា នាង​បាន​ផ្អាក​ពី​សិល្បៈ​ទៅហើយ​៕

12-13 (1) 12-13 (2) 12-13 (3)
 
​ប្រភព សប្បាយ​

 

Leave a Reply

(*) Required, Your email will not be published