អ្នកស្រី ហ៊ឹម ស៊ី​វន ប្រតិកម្ម​ជាមួយ​សារព័ត៌​មានរឿង​ប្រើ​រូបថត​អ្នកស្រី​ខុស

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ អ្នកស្រី ហ៊ឹម ស៊ី​វន តារាចម្រៀង​ជើងចាស់ បាន​មានប្រតិកម្ម​តប​គួរ​ឲ្យ​ភ្ញាក់​មួយ​កាលពីពេល​ថ្មីៗ​នេះ ដាក់​សារព័ត៌មាន​ក្នុងស្រុក​មួយ បន្ទាប់ពី​សារព័ត៌មាន​នោះបាន​រូបថត​មួយ​សន្លឹក ដែល​អ្នកស្រី​អះអាងថា មិន​សម​នឹង​ប្រើ​។​ ​ប្រតិកម្ម នោះ របស់​អ្នកស្រី ហ៊ឹម ស៊ី​វន បាន​លេចឡើង​នៅក្នុង​ពិធីមង្គលការ​កូន​រប​ស់លោក អៀង ស៊ី​ធុល កាលពី​ថ្មីៗ​នេះ​នៅឯ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កោះ​ពេជ្រ ស្របពេល​ក្រុម​អ្នកសារព័ត៌មាន ប្រមាណ ៤-៥ នាក់​បាន​ចោមរោម​សុំ​ថតរូប​អ្នកស្រី​។​


 
​ទំនង​នឹកឃើញ​ដល់​រឿង​ចាស់ អ្នកស្រី ហ៊ឹម ស៊ី​វន បាន​រាដៃ​មិន​ឲ្យ​អ្នកសារព័ត៌មាន​ថតរូប​ឡើយ ហើយ​ជាមួយគ្នា​នោះ អ្នកស្រី​បាន​ងាក​ទៅ​ស្តីបន្ទោស​អ្នកយកព័ត៌មាន​ម្នាក់​ទាំង​ទឹកមុខ​មិនសូវ សប្បាយចិត្ត ដោយ​គាស់កកាយ​រឿង​ប្រើ​រូបថត​អ្នកស្រី​មិន​ចំ​សាច់រឿង ពោលគឺ​សាច់រឿង និយាយ​ពី​រឿងអាស្រូវ​របស់​តារា​កំប្លែង​ម្នាក់​ផ្សេង ប៉ុន្តែ​បែរជាយក​រូបថត​ដែលមាន​អ្នកស្រី​ភ្ជាប់​ជាមួយ​ទៅប្រើ​ទៅវិញ​។​ ​ក្នុង សម្ដី​ម៉ាត់ៗ អ្នកស្រី លើកឡើងថា “​ធ្វើបែបនេះ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ខ្ញុំ ហើយ​ហេតុ​អី​បាន​មិន​កាត់​រូបខ្ញុំ​ចេញ​!“​។ អ្នកស្រី ហ៊ឹម ស៊ី​វន បាន​បន្តទៀតថា ចង់យក​រូប​អ្នកណា​ចុះផ្សាយ​នោះ ជា​រឿង​របស់​សារព័ត៌មាន ប៉ុន្តែ​គួរ​ណាស់​តែ​កាត់​រូបអ្នក​ស្រី​ចេញ​ដែរ ព្រោះ​ប្រធានបទ​នោះ​មិនបាន​និយាយ​ទាក់ទិន​នឹង​អ្នកស្រី​ឡើយ ខណៈ​សាច់រឿង​ជាក់ស្តែង គឺ​និយាយ​ពី​រឿងអាស្រូវ​តារា​កំប្លែង​នោះ​ទៅវិញ​។​


និយាយ បាន​ប៉ុណ្ណេះ អ្នកស្រី ហ៊ឹម ស៊ី​វន បាន​ដើរចូល​ទៅក្នុង​ពិធីមង្គលការ​បាត់​ឈឹង​តែម្តង ដោយ​មិនបាន​ផ្តល់​លទ្ធភាព​ឲ្យ​អ្នកសារព័ត៌មាន​ណា​ម្នាក់​បាន​ផ្ដិត​យក រូបភាព​អ្នកស្រី​ឡើយ​។​
​ងាក​មក​អ្នកសារព័ត៌មាន​ដែល​ត្រូវ​អ្នកស្រី ហ៊ឹម ស៊ី​វន ស្តីបន្ទោស​នោះ បានទទួល​ស្គាល់​លើ​បញ្ហា​នេះ ប៉ុន្តែ​ថា រឿងនេះ កើតមាន​យូរ​ខែ​ថ្ងៃ​ហើយ ដែល​សាច់រឿង​និយាយ​ពី​រឿងអាស្រូវ​តារា​កំប្លែង​ស្រី​ម្នាក់​ក្នុងករណី​ឆរ បោក​ទ្រព្យសម្បត្តិ​អ្នកដទៃ​។ ប៉ុន្តែ​យ៉ាងណា​លោក (​អ្នកសារព័ត៌មាន​) បញ្ជាក់ថា កាលណោះ រូបភាព​នោះ ស្ថិតក្នុង​ស្ថាន​ភាពមិន​អាច​កាត់ចេញ​ពីគ្នា​បាន ទើប​សម្រេច​ចេញផ្សាយ​ទាំង​ពីររូប​តែម្តងទៅ​។​

 

បើ​ទោះ​មិនបាន​ផ្ដិត រូបភាព​របស់​អ្នកស្រី ពី​ខាងក្រៅ​បាន ប៉ុន្តែ​នៅឯ​ខាងក្នុង​ឯណេះ អ្នកស្រី ហ៊ឹម ស៊ី​វន មិនបាន​បដិសេធ​ទេ ពេល​ត្រូវបាន​អញ្ជើញ​ពី​ម្ចាស់​ដើមការ​ឲ្យ​ឡើង​ច្រៀង​ជា​កិត្តិយស​លើ វេទិកា​តន្ត្រី ។ ដូច្នេះ​រូបភាព​ថ្មីៗ​របស់​អ្នកស្រី ត្រូវបាន​ផ្ដិត​យកបាន​នាពេលនោះ ក្នុងពេល​អ្នកស្រី បាន​ជួប​ច្រៀង​ឆ្លងឆ្លើយ​យ៉ាង​ពីរោះ ជាមួយ​អតីត​គូ​ចម្រៀង​ដ៏​ស័ក្តិសម​ក្នុង​គ្រា​មុន គឺ​កំពូល​តារាចម្រៀង ព្រាប សុវត្ថិ​៕

12-12 (1) 12-12 (2)

ប្រភព សប្បាយ

 

Leave a Reply

(*) Required, Your email will not be published