គង់ ចាន់​ស្រីមុំ គ្រោង​ទៅ​សិង្ហ​បុរី​ថតរូប​សម្ពោធ Studio​នៅ​ទឹកដី​នៃ​ប្រទេស​សិង្ហ​បុរី

, , Leave a comment

​តារា​ស្រី​ផ្នែក​ស៊ី​វិ​ល័យ នៃ​អាណាចក្រ​តារា​ឆ្នាំ​២០១១ គង់ ចាន់​ស្រីមុំ គ្រោង​ទៅ​ប្រទេស​សិង្ហ​បុរី​ពីថ្ងៃ​ទី​១៧ ដល់​ថ្ងៃទី​២០ ខែមិថុនា​នេះ ដើម្បី​ថតរូប​សម្ពោធ​Studio ដ៏​ធំ​មួយ​នៅ​ទីនោះ​។​កញ្ញា ស្រីមុំ ត្រូវបាន​អ្នកឯកទេស​នៅ​ទីនោះ​វាយតម្លៃថា ដែលមាន​មុខមាត់ Sexy ស្អាត​ទាន់សម័យ​អាច​ទាក់ទាញ​ការចាប់អារម្មណ៍​ក្នុងចំណោម​ពលរដ្ឋ សិង្ហ​បុរី ហើយ​ក្រុមហ៊ុន​ដែល​អញ្ជើញ​នាង​ទៅ​ថត​នោះ​មាន​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន RGB កម្ពុជា​ផង ។​


​កញ្ញា គង់ ចាន់​ស្រីមុំ អោយដឹង​ទៀត​ដែរ​ថា Studio ថ្មី​ដែល​នឹង​សម្ពោធ​នេះ មាន​សេវាកម្ម​សម្រាប់​ពលរដ្ឋ​កម្ពុជា​ដែល​ចង់​ថត​សម្រាប់​ពិធី​ធំៗ​High Class ដូចជា ពិធី​រៀប​អាពាហ៍ពិពាហ៍ ផងដែរ គឺ​ត្រូវ​ជិះ​យន្តហោះ​ទៅ​ទីនោះ​ថត​ផង​ដើរ​កម្សាន្ត​ផង​។​ ​ក្រៅ ពី​ការងារ​សិល្បៈ កញ្ញា​ស្រីមុំ​កំពុង​រវល់​នឹង​មុខរបរ​ផ្ទាល់ខ្លួន​។ ប៉ុន្តែ​កញ្ញា​មិនបាន​បញ្ជាក់ថា កញ្ញា​មានមុខ​របរ​អ្វីខ្លះ​នោះទេ គឺ​គ្រាន់តែ​កញ្ញា​បង្ហើប​ប្រាប់ថា ក្រោយពី​ត្រឡប់​មកពី​ប្រទេស​សិង្ហ​បុរី គឺ​កញ្ញា​នឹង​ទៅ​ប្រទេស​ចិន ហុងកុង និង​ប្រទេស​កូរ៉េ​។​


“​ខ្ញុំ​គ្រោង​បង្កើត​មុខរបរ​ថ្មី​មួយទៀត​ដោយ​គ្រោង​ចំណាយ​ប្រាក់​ប្រហែលជា​១០​ម៉ឺន​ដុល្លារ ដើម្បី​នាំយក​ទំនិញ​ពី​ប្រទេស​ទាំង​នោះមក​ស្រុក​ខ្មែរ​”​។ តែ​ខ្ញុំ​នៅ​មិនទាន់​ច្បាស់​ថា តើ​អាច​ជោគជ័យ ឬ​យ៉ាងណា​នៅឡើយ​ទេ​នេះ​គ្រាន់តែ​ជា​គម្រោង​ប៉ុណ្ណោះ​”​។​ ​គង់​ចាន់ ស្រីមុំ ទោះបី​នៅតែ​រក្សា​កេរ ឈ្មោះ​បាន​ថា ជា​តារា​ម្នាក់​ក្នុងចំណោម​តារា​ស្រី​ល្បីៗ​លើ​វិថី​សិល្បៈ​កម្ពុជា​ដដែល នោះ​បែរជា​ត្អូញត្អែរថា​ប្រាក់ចំណូល​ពី​សិល្បៈ​គឺ​មិនអាច​ជួយ អោយមាន​ជីវភាព​សមរម្យ​បានទេ​មានតែ​ខិតខំ​ពាណិជ្ជកម្ម​ផ្សេងទៀត​។ ប៉ុន្តែ​កញ្ញា​បញ្ជាក់ថា សិល្បៈ​ក៏​មិន​បោះបង់ចោល​នោះដែរ ល្គឹកណា​នៅតែមាន​ការគាំទ្រ​ពី​ទស្សនិកជន ។​


​គួររំលឹកថា មុនពេល​ឈានចូល​ពិភព​សិល្បៈ​ស្រីមុំ​ជា​សិស្ស​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ​។ នៅ​ឆ្នាំ​២០០៨​កញ្ញា​ស្រីមុំ​បានដាក់​ពាក្យ​ប្រឡង​Freshy boy and Freshy girl នៅ​ស្ថានីយ​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥​។ ជា​បន្តបន្ទាប់​ស្រី មុំ បាន​ចូលរួម​សម្ដែង​ជា​ខ្សែភាពយន្ត និង​បាន​ថត​បទ​ចម្រៀង​ឲ្យ​ផលិតកម្ម​ជាច្រើន​រួមមាន TV Bang, SD, M និង​Big Men ជាដើម​៕

12-11 (1) 12-11 (2)

ប្រភព សប្បាយ

 

Leave a Reply

(*) Required, Your email will not be published