បើក​លឿន​ជ្រេរ​ទាក់​ដៃចង្កូត​រងរបួស​ធ្ងន់​ម្នាក់ និង​ពីរ​នាក់​ទៀត​រងរបួស​ស្រាល​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ យុវជន​ម្នា​ក់បាន​ជិះ​ម៉ូតូ​មួយគ្រឿង ក្នុង​ល្បឿន​លឿន​បាន​ទាក់​ដៃចង្កូត​ជាមួយនឹង​ម៉ូតូ​មួយគ្រឿង​ផ្សេង ទៀត បណ្តាល​ល​ឲ្យ​ម៉ូតូ​ទាំងពីរ​គ្រឿង​ដួល​រង​ការខូចខាតកាលពី​វេលា​ម៉ោង ២១ នឹង ៣០ នាទី​យប់​ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១៣ នៅតាម​បណ្តោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ មុខ​ព្រះអង្គ​ដង​កាល​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ ។​

 

​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ គេ​បានឃើញ​នារី​ពីរ​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BU 6651 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ ស៊ីសុវត្ថិ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​យុវជន​ម្នាក់ទៀត​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​សេ ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AJ 1808​យ៉ាង​លឿន​មក​ទាក់​ដៃចង្កូត​គ្នា​ជាមួយនឹង​ម៉ូតូ​នារី ពីរ​នាក់​ខាងលើ បណ្តាល​ឲ្យ​ម៉ូតូ​ទាំងពីរ​គ្រឿង​ត្រូវ​នៅ​ការខូចខាត​យ៉ាងដំណំ ហើយ​ចំណែក​យុវជន​ជិះ​ម៉ូតូ​បង្ក ហេតុ​ត្រូវ​រងរបួស​ធ្ងន់ធ្ងរ ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ។​

 

​បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មកដល់​ចំណុចកើតហេតុ​នឹង​បាន និយាយ​សម្របសម្រួល រវាង​ភាគី​ទាំងពីរ​ដែរ ប៉ុន្តែ​ដោយសារ​ម្ចាស់​ម៉ូតូ​បង្ក​រងរបួស​ធ្ងន់​ធ្ង​រ​នោះ​ទើប​សមត្ថកិច្ច សម្រេច​វាស់វែង​អូស​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ៕

12-10

 

Leave a Reply

(*) Required, Your email will not be published