បើក​បុក​ម៉ូតូ​នៅ​សង្កាត់​ស្រះចក រត់គេច​ដល់​ចាក់អង្រែលើ​ទើប​សមត្ថកិច្ច​ឃាត់​ជាប់​

, , Leave a comment

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ ១២៥ ត្រូវ​រង​ការខូចខាត នឹង​មនុស្ស​ម្នាក់​រងរបួស ខណៈដែល​រថយន្ត​កូរ៉ូឡា មួយគ្រឿង​បើក​បុក​ពេញទំហឹង​នៅតាម​បណ្តោយ​ផ្លូវ​លេខ ៩០ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ហើយ​រថយន្ត​ព្យាយាម​បើក​រត់គេចខ្លួន​រហូត​ដល់​ចំណុច​ផ្លូវជាតិ​លេខ ២ ក្នុង​សង្កាត់​លើ​ខណ្ឌមានជ័យ ទើប​សមត្ថកិច្ច​ចាប់​រថយន្ត​បង្ក​បាន​។​


គ្រោះថ្នាក់​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង ២១ នឹង ៣០ នាទី​យប់​ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១៣ ។ សមត្ថកិច្ច​មូលដ្ឋាន​ប៉ុ​សិ៍​ចាក់អង្រែលើ​បាន​ឲ្យ​ដឹងថា​រថយន្ត​បង្កហេតុ ដែល​បាន​បើក​បុក​ម៉ូតូ​ជន​រង គ្រោះ​ពី​ចំណុច​ផ្លូវ​លេខ ៩០ សង្កាត់​ស្រះចក ខណ្ឌដូនពេញ នោះ​ម៉ាក​កូរ៉ូឡា ពណ៌​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ 2F 4750 ធ្វើដំណើរ​យ៉ាង​លឿន​បាន​ជ្រុល​បុក​ម៉ូតូ​ហើយ​ព្យាយាម​បើក​រត់គេចខ្លួន តាំងពី​ចំណុចកើតហេតុ រហូត ដល់​ចំណុច​ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ក៏ត្រូវ​សមត្ថកិច្ច​មូលដ្ឋាន ចាប់បាន​ភ្លាមៗ ។​


ម៉ូតូ​ដែល​រថយន្ត​បង្កហេតុ​បើក​បុក​ខាងលើនេះ​ម៉ាក​សេ ១២៥ ស៊េរី ២០១៣ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ ៩០ ក៏ត្រូវ​រថយន្ត​បើក​ពីក្រោយ​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​មនុស្សម្នា​ក់រង របួស​។ បន្ទាប់ពី​កើតហេតុ​ម្ចាស់​រថយន្ត​បង្កហេតុ​បាន​ចេញមុខ​ដោះស្រាយ​ជាមួយ​ជន រងគ្រោះ ដោយ​មិនបាន​ពឹងពាក់​ឲ្យ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​រក្សាទុក​ឡើយ ៕

12-9

 

Leave a Reply

(*) Required, Your email will not be published