បើក​ម៉ូតូ​លឿន ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត​ម្នាក់​ស្លាប់ បួន​នាក់​ទៀត​រងរបួស​ធ្ងន់​និង​ស្រាល​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​នៅក្នុង ថ្លុកឈាម នឹង​មនុស្ស​ចំនួន ៤ នាក់ ទៀត​ត្រូវ​រងរបួស​ធ្ងន់​ស្រាល ខណៈដែល​ពួក​គាត​ជិះ​ម៉ូតូ​ពីរគ្រឿង​បុក​គ្នា ពេញទំហឹង​នៅតាម​បណ្តោយ​ផ្លូវ​ណត ប្រ៊ិ​ត ភូមិ​បឹង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ កាលពី​វេលា​ម៉ោង ២១​នឹង​១០ នាទី​យប់​ថ្ងៃទី ១១​ខែមិថុនា ឆ្នាំ ២០១៣ ។​


 
 ជុំវិញ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៍​រន្ធ​ត់​ខាងលើនេះ​សមត្ថកិច្ច​បាន ឲ្យ​ដឹងថា​យុវជន ដែល​ស្លាប់ ក្នុង​ថ្លុកឈាម​នេះ​មានឈ្មោះ ម៉ៅ ភី អាយុ ២២ ឆ្នាំ ស្នាក់នៅ​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ នឹងមាន ស្រុកកំណើត​នៅ​ខេត្តព្រៃវែង បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ ១២៥ ស៊េរី ២០១២ ពាក់​ស្លាក​លេខ ភ្នំពេញ 1BE 7911 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ណត​ប្រ៊ី​ត​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុចកើតហេតុ ក៏បាន​គេច ជង្ហុក​ជ្រុល​ល្បឿន​ទៅបុក​ម៉ូតូ​គុប​ជ្រុង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 1AV 0536 ដែល​កំពុង​ជិះ​ពីមុខ បណ្តាល​ឲ្យ​ម៉ូតូ​ទាំងពីរ​គ្រឿង​ដួល​រេ​ពេញ​ផ្លូវ ចំណែក​យុវជន​ជា​អ្នកបើក​ម៉ូតូ​សេ ១២៥ ត្រូវ​ដួល បោក​ក្បាល​ស្លាប់ បាត់បង់​ជីវិត​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ចំណែក​អ្នករួមដំណើរ ជាមួយ​ម៉ូតូ​សេ ១២៥ ចំនួន​២ នាក់​ទៀត​ត្រូវ រងរបួស​ធ្ងន់​ស្រាល ក្នុងនោះ​នៅមាន​ពីរ​នាក់​ទៀត​ដែលជា​ម្ចាស់ ម៉ូតូ គុប​ជ្រុង​ក៏ត្រូវ​រងរបួស ធ្ងន់​ស្រាល​ផងដែរ​។​


 
​សមត្ថកិច្ច​បន្តថា​ម្ចាស់​ម៉ូតូ​គុប​ជ្រុង​ដែល​រងរបួស​ខាងលើនេះ​ទី​១ ឈ្មោះ សុទ្ធ តុលា ភេទ​ប្រុស អាយុ ១៦​ឆ្នាំ នឹង​ទី ២ ឈ្មោះ សុទ្ធ ប្រុស ភេទ​ប្រុស អាយុ ១៨ ឆ្នាំ ស្នាក់នៅ​ភូមិ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ នឹងមាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម ។ ចំណែក​ពីរ​នាក់​ដែល​រួម​ដំណើរ​ជាមួយ​យុវជន​ឈ្មោះ ម៉ៅ ភី នោះ​ទី​១ ឈ្មោះ ស៊ុំ វិ​ន ភេទ​ប្រុស ត្រូវជា​ប្តី​នឹង​ម្នាក់ទៀត​ឈ្មោះ សោម ធា​រី ភេទ​ស្រី ត្រូវជា​ប្រពន្ធ ជាពិសេស​ហេតុការណ៍​នេះ​ក៏មាន​ក្មេង​តូច​អាយុ ២ ឆ្នាំ រងរបួស​បែកក្បាល​ទៀតផង ។​


 យោងតាម​ស្តី​ម្ចាស់​ម៉ូតូ​គុប​ជ្រុង​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​ពួក គេ​បាន​ជិះ​ម៉ូតូ​តាម​បណ្តោយ​ផ្លូវ​ណត ប្រ៊ី​ត​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ពេល​ជិះ​ដល់​ចំណុច​ខាងលើ​ក៏ត្រូវ ម៉ូតូ​សេ ១២៥​ជិះ​មក​បុក​ពីក្រោយ​ពេញទំហឹង​។ ប៉ុន្តែ​ម្ចាស់​ម៉ូតូ​សេ ១២៥ និយាយថា​ពួកគាត់​បាន​ជិះ​ម៉ូតូ​ពីមុខ​ម៉ូតូ​គុប​ជ្រុង លុះ​ជិះ​ដល់​ចំណុច​ខាងលើនេះ​រូប​ខ្លួន​បាន​បន្ថយល្បឿន​ដើម្បី​គេច​ជង្ហុក ក៏ត្រូវ​ម៉ូតូ​គុប​ជ្រុង​ដែល​កំពុង​ជិះ​ម៉ូតូ​លឿន​បុក​ពីក្រោយ​យ៉ាង ពេញទំហឹង​តែម្តង​។​


 
 ពាក់ព័ន្ធ​នឹង​ការនិយាយ​យកតែ​ត្រូវ​ទាំងសងខាង​បែបនេះ​សមត្ថកិច្ច​ជំនាញ បាន​ចុះមក​អន្តរាគមន៍​តាម​ការកំណត់​របស់​ច្បាប់​ដែល​បានចែង នឹង​បាន​វាស់វែង​អូស​យក​ម៉ូតូ​ទាំងពីរ​គ្រឿង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ  ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។ ចំណែក​សាកសព​ឈ្មោះ ម៉ៅ ភី ត្រូវបាន ក្រុម​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត​ឯ ខេត្តព្រៃវែង ។ សមត្ថកិច្ច​ក៏បាន​បញ្ជា ក់ថា​គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយសារ​ភាគី​ទាំងពីរ បាន​បើក​លឿន​ដូចគ្នា ពេល​ជិះ​ដល់​ចំណុចកើតហេតុ​ក៏មាន ម៉ូតូ​មួយគ្រឿង​គេច​ជង្ហុក ទើប​បណ្តាល​ឲ្យ​ម៉ូតូ​មួយគ្រឿង​ទៀត​ជ្រុល​បុក​ពីក្រោយ​តែម្តងទៅ​៕

12-8 (4) 12-8 (1) 12-8 (2) 12-8 (3)

 

Leave a Reply

(*) Required, Your email will not be published