យុវ​វ​ត្តី​ម្នា​ក់បាន​លេបថ្នាំ​សរសៃប្រសាទ​ធ្វើអត្តឃាត តែ​ជួយសង្គ្រោះ​ទាន់ពេល​

, , Leave a comment

​ខេត្តកំពង់ឆ្នាំង ​៖ នារី​វ័យ​១៦​ឆ្នាំ​ម្នាក់ បាន​លេបថ្នាំ​សរសៃប្រសាទ​ធ្វើអត្តឃាត តែ​មិនបាន​សម្រេច​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១២ ខែមិថុនាឆ្នាំ​២០១៣ ឋិត​នៅ​ភូមិ​ស្រែ​តា​ជ័យ ឃុំ​អភិវឌ្ឍ​ន៏ ស្រុក​ទឹកផុស  ខេត្តកំពង់ឆ្នាំង​។​


 
​ប្រភពព័ត៌មាន​ពី​គ្រូពេទ្យ​បាន​ឲ្យ​ដឹងថា នារី​ដែល​ប៉ង​សម្លាប់ខ្លួន​ឈ្មោះ លី ជី​ហ័​រ អាយុ​១៦​ឆ្នាំ មាន​ម្តាយ​ឈ្មោះ សោម សុផល អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រែ​តា​ជ័យ​។ ចំពោះ​មូលហេតុ​នៃ​ការប៉ង​សម្លាប់ខ្លួន​របស់​នារី​រូបនេះ ពុំ​ត្រូវបាន​ក្រុមគ្រួសារ​ប្រាប់​ឲ្យ​ដឹង​នោះទេ ថែមទាំង​ព្យាយាម​រារាំង​មិន​ឲ្យ​អ្នកកាសែត​ថតរូប​ទៀតផង​។ ប៉ុន្តែ​គេ​បានដឹងថា នារី​រូប​នោះបាន​ទៅ​ស្នាក់​នៅផ្ទះ​ឪពុកធំ ជា​មន្ត្រីរាជការ នៅក្នុង​ខេត្តកំពង់ឆ្នាំង និង​មុនពេល​កើតហេតុ​នារី​រូបនោះ បាន​ត្រឡប់​ពី​ផ្ទះ​ឪពុកធំ ទៅផ្ទះ​របស់ខ្លួន​វិញ លុះ​ព្រឹក​ឡើង​ស្រាប់តែ​នាង​យក​ថ្នាំ​សរសៃប្រសាទ​របស់​ម្តាយ​ជាច្រើន​គ្រាប់ លេប​សម្លាប់ខ្លួន​តែម្តង​។ នៅក្នុង​មន្ទីរពេទ្យ ក្រៅពី​ក្រុមគ្រូពេទ្យ ដែល​កំពុង​ព្យាយាម​ជួយសង្គ្រោះ​នារី​មាន​វិបត្តិ​ដែល​ស្ថិតក្នុង​សភាព​ស្តូកស្តឹង គឺមាន​មនុស្សម្នា​ជាច្រើន​បាន​ចោមរោម​មើល​។​
 


​ព័ត៌មាន​ដដែល​បាន​បន្តថា ថ្នាំ​ដែល​នារី​រូបនោះ​លេប​គឺជា​ថ្នាំ​សរសៃប្រសាទ​សម្រាប់​រំងាប់​អារ​ម្ម ណ៍ តែ​នាង​បាន​លេប​ជាច្រើន​គ្រាប់ ធ្វើ​ឲ្យ​មាន​សភាព​ធ្ងន់ធ្ងរ ត្រូវ​រង់ចាំ​២៤​ម៉ោង ទៅ​៤៨​ម៉ោង ទើប​នាង​ដឹងខ្លួន​វិញ​។ ជុំវិញ​ការប៉ង​សម្លាប់ខ្លួន​របស់​នារី​រូបនេះ ត្រូវបាន​អ្នក​ដែល​បានឃើញ​ហេតុការណ៍ និយាយថា នាង​អាចមាន​វិបត្តិ​រឿង​ស្នេហា ច្រើនជាង​វិបត្តិ​ក្នុង​គ្រួសារ​៕

12-7

 

Leave a Reply

(*) Required, Your email will not be published