បើក​ម៉ូតូ​លឿន​ដូច​ហោះ បោះពួយ​ទៅបុក​រថយន្ត​ដឹក​សំរាម រងរបួស​ធ្ងន់​ខ្លួនឯង​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់ បើក​ម៉ូតូ​បោះពួយ​ទៅបុក​រថយន្ត​ដឹក​សំរាម (​ស៊ីន​ឌ្រី​) ដែល​បើក​ក្នុងទិសដៅ​ច្រាស​គ្នា បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ខ្លួនឯង​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ម៉ោង​១​និង​១០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៣ នៅលើ​កំណាត់​ផ្លូវ​លេខ​២៧៣ ត្រង់ចំណុច​ទល់មុខ​ម​ន្ទីរ​ពេទ្យ​វែ​ល​ឃែ​រ ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ​។​


 
​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ បុរស​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់ បើក​ម៉ូតូ​វីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ឆ​-៥៤៧២ ភព​១ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​២៧៣ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​យ៉ាង​លឿន លុះ​ទៅដល់​ចំណុចកើតហេតុ ក៏​ជ្រុល​ទៅបុក​រថយន្ត​ដឹក​សំរាម ដែល​កំពុងបើក​ច្រាសទិស​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ខ្លួនឯង​។​ ​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរ​បាលចរ​រា​ចរណ៍​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕

12-6 (3) 12-6 (1) 12-6 (2)

 

Leave a Reply

(*) Required, Your email will not be published