បុរស​ម្នាក់​ជិះ​ម៉ូតូឌុប​នារី​២​នាក់ បោះពួយ​ទៅបុក​រថយន្ត បណ្តាល​ឲ្យ​នារី​ទាំង​២​នាក់​រងរបួស​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ នារី​ពីរ​នាក់​ទទួលរង ដោយសារ​ម៉ូតូ​បាន​បោះពួយ​ទៅបុក​រថយន្ត​តា​កូ​ម៉ា ចំ​ពី​ចំហៀង​ពេញទំហឹង ខណៈដែល​បុរស​វ័យ​ជាង​២០​ឆ្នាំ​ម្នាក់ ជិះ​ម៉ូតូឌុប​នារី​២​នាក់ ហេតុការណ៍​នេះបាន​កើតឡើង​កាលពី​ម៉ោង​១​និង​១៥​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៣ ត្រង់ចំណុច​ស្តុ​ប​ផ្សារ​ដើម​គរ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក​។​


 
​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​តា​កូ​ម៉ា​មួយគ្រឿង ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេង​ទុង ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ចំណែក​ម៉ូតូ​ស្មាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិ៍សាត់ 1A-4038 បើកបរ​ដោយ​បុរស​ម្នាក់​ឌុប​នារី​២​នាក់ តាម​បណ្ដោយ​មហាវិថី​ព្រះ​មុន្នី​រ៉េត ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះដល់​ចំណុចកើតហេតុ ស្រាប់តែ​ម៉ូតូ​បោះពួយ​ទៅបុក​រថយន្ត​ចំ​ពី​ចំហៀង​ពេញទំហឹង បណ្ដាល​ឲ្យ​នារី​ម្នាក់​រងរបួស​ធ្ងន់ និង​ម្នាក់ទៀត​រងរបួស​ស្រាល ចំណែក​ម៉ូតូ​ខូចខាត​ផ្នែក​ខាងមុខ រីឯ​ម្ចាស់​រថយន្ត​បើក​រត់គេច​បាត់​។​ ​ក្រោយពេល​កើតហេតុ នារី​រងរបួស​ទាំង​២​នាក់ ត្រូវ​រថយន្ត​សង្គ្រោះបន្ទាន់​ដឹក​ទៅ​មន្ទីរពេទ្យ​ឯកជន រីឯ​ម៉ូតូ​ត្រូវ​ម្ចាស់​ហៅ​ម៉ូតូ​រ៉ឺម៉ក​ឲ្យ​ដឹកយក​ទៅផ្ទះ​៕

12-5 (1) 12-5 (2)

 

Leave a Reply

(*) Required, Your email will not be published