គ្រាន់តែ​ស្តីបន្ទោស​បន្តិច​ប​ន្ទួ​ច​សោះ ចងគំនុំ​ដល់​ហ៊ាន​សម្លាប់​

, , Leave a comment

​រាជធានី​ភ្នំពេញ​៖ ជនជាប់ចោទ​ជា​អនីតិជន​ម្នាក់ ដោយសារតែ​ខឹង​គេ​ស្តីបន្ទោស​ឲ្យ​បន្តិចបន្តួច មានការ​គុំ​គួ​ន​ក្នុង​ចិត្ត រហូត​រៀបចំ​គម្រោង​សម្លាប់​ស្ត្រី​ម្នាក់ ដោយ​កាប់​នឹង​អា​រក​យ៉ាង​សាហាវ ហើយ​បច្ចុប្បន្ន ត្រូវបាន​សាលាដំបូង​ខេត្តកំពង់ធំ ផ្តន្ទាទោស ដាក់ពន្ធនាគារ​១៥​ឆ្នាំ ពីបទ​មនុស្សឃាត​ដោយ​ចេតនា​។​


 
​លោក​ចៅក្រម យន់ ណា​រ៉ុង បាន​ថ្លែង​ក្នុង​សវនាការ នា​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៣​នេះ​ថា ជនជាប់ចោទ​ឈ្មោះ ហេង ផៃ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ( កើតហេតុ​អាយុ​១៥​ឆ្នាំ​) ជាប់ចោទ​ពីបទ​មនុស្សឃាត​ដោយ​ចេតនា ប្រព្រឹត្ត​កាលពី​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០០៩ នៅ​ស្រុក​សន្ទុក ខេត្តកំពង់ធំ​។​


 
​ស្រប​ជាមួយគ្នានេះ ជនជាប់ចោទ​បាន​រៀបរាប់​អង្គហេតុ​ឲ្យ​បានដឹងថា មុន​ថ្ងៃ​កើត ហេតុ​៤​ទៅ​៥​ថ្ងៃ គេ​បាន​ទៅលេង​ផ្ទះ​របស់​ជនរងគ្រោះ ហើយ​កូន​របស់​ជនរងគ្រោះ បាន​យំ​យ៉ាងខ្លាំង​ពុំ​ដឹង​យំ​រឿង​អ្វី​ឡើយ ប៉ុន្តែ​មួយស្របក់​ក្រោយមក ស្រាប់តែ​ជនរងគ្រោះ ចុះពីលើផ្ទះ បាន​ស្រែកជេរ​គេ​យ៉ាងខ្លាំង ទាំង​គេ​ពុំបាន​ដឹង​អ្វី​សោះ ហើយ​គេ​ក៏​ពុំបាន​តបត​អ្វី​ឡើយ លុះ​ខណៈដែល​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូឌុប​ក្មួយ​ដើរលេង ខ្លួន​ក៏​កាប់​ទៅលើ​ជនរងគ្រោះ និង​បាន​អារ​ករ​ហូត​ជនរងគ្រោះ​ស្លាប់​តែម្តង​៕

 

Leave a Reply

(*) Required, Your email will not be published