ទាក់​ឆ្កែ​បាន ជិះ​ម៉ូតូ​លឿន​ជ្រុល​ទៅបុក​រថយន្តបុក​ពីក្រោយ​រងរបួស​រត់ចោល​បាវ​ឆ្កែ​និង​ម៉ូតូ​

, , Leave a comment

​រាជធានី​ភ្នំពេញ​៖ អ្នក​ទាក់​ឆ្កែ​២​នាក់ ជិះ​ម៉ូតូ​ដឹក​ឆ្កែ​១​បាវ ត្រូវ​រថយន្តបុក​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​រងរបួស ហើយ​គ្រា​គ្នា​រត់ចោល​បន្សល់ទុក​ម៉ូតូ​និង​ខ្មោច​ឆ្កែ ព្រោះ​ខ្លាច​សមត្ថកិច្ចមក​ទាន់​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​ម៉ោង​៤​និង​៤៥​នាទី​ទៀបភ្លឺ ថ្ងៃទី​១២​មិថុនា ត្រង់ចំណុច​ផ្លូវ​លេខ​១៦៣ ប្រសព្វ​នឹង​ផ្លូវ​លេខ​៣៦០ ក្នុង​សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន​។​


 
​អ្នកឃើញ​ហេតុការណ៍​បាន​រាប់រៀបថា មាន​បុរស​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ឌុប​គ្នា​ហើយ​មាន​ដឹក​ស្អី​១​បាវ​ទៀត ទិសដៅ​ពី​ត្បូង​ទៅ​ជើង ស្រប​ទិស​គ្នា​ជាមួយ​រថយន្ត​ដឹក​ម៉ាស៊ីនត្រជាក់​។ លុះដល់​ចំណុចកើតហេតុ​ស្រាប់តែ រថយន្ត​ជ្រុល​ទៅបុក​ពីក្រោយ​ពេញទំហឹង រួច​បើក​រត់គេច​បាត់ បណ្តាល​ឲ្យ​ដួល​រងរបួស និង​ខ្ទាត​ខ្មោច​ឆ្កែ​រប៉ាត់រប៉ាយ​ពេញ​ថ្នល់​។​ ​ក្រោយពេល​កើតហេតុ ដោយ​ខ្លាច​សមត្ថកិច្ច​មក​ទាន់ ជន​ទាំង​២​នាក់ បាន​គ្រា​គ្នា​គេចខ្លួនបាត់ បន្សល់​ខ្មោច​ឆ្កែ​១​បាវ​ជាមួយ និង​ម៉ូតូ​១​គ្រឿង នៅ​កណ្តាលផ្លូវ ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​៕

12-3

 

Leave a Reply

(*) Required, Your email will not be published