រថយន្ត​កុង​តឺ​ន​ន័​រ​របស់​ក្រុមហ៊ុនស្រា​បៀ​អង្គ​របើក​ហួស​ល្បឿន បួង​ចង្កូត​ធ្លាក់ចូល​ជ្រោះ​

, , Leave a comment

​ខេត្ត​ព្រះសីហនុ​ ៖ រថយន្ត​ធុន​ធំ​មួយគ្រឿង​របស់​ក្រុមហ៊ុនស្រា​បៀ​អង្គរ បាន​ធ្លាក់ចូល​ជ្រោះ កាលពី​ម៉ោង​៨​និង​០៥​នាទី​ព្រឹក ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៣ ឋិត​នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​២១១ និង​២១២ ត្រង់ចំណុច​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាង ស្រុក​ព្រៃនប់​។​
 
 
​ប្រភព​ព័​ត៌​ពី​សមត្ថកិច្ច​ចរាចរណ៍ បាន​ឲ្យ​ដឹងថា រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ របស់​ក្រុមហ៊ុនស្រា​បៀ​អង្គរ ពាក់​ស្លាក​លេខ ភ្នំពេញ 3B-7789 បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ពី​ខេត្ត​ព្រះសីហនុ ទៅ​រាជធានី​ភ្នំពេញ​។ មកដល់​ចំណុចកើតហេតុ មាន​រថយន្ត​តូច​២​គ្រឿង​បើក​ប្រជែង​គ្នា ជ្រុល​ចូលមក​ផ្លូវ​ខាង​រថយន្ត​ធំ ទើប​អ្នកបើកបរ​រថយន្ត​ធំ​ទាញ​ចង្កូត​គេច​ជ្រុល​ធ្លាក់​ក្នុង​ជ្រោះ​តែម្តង​។​
 

ប្រភព​ដដែល​បាន​បញ្ជាក់ថា អ្នកបើករថយន្ត​ហ៊ីយ៉ាន់ដាយ​ឈ្មោះ ម៉ៃ និ​ន អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ត្ងែ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ និង​អ្នករួមដំណើរ​ជាមួយ ឈ្មោះ ប៉ុន ឧ​ត្ត​ម ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រំលង ឃុំ​កណ្តោលដុំ ស្រុក​ច្បារមន ខេត្តកំពង់់ស្ពឺ ។​ក្នុង​គ្រោះថ្នាក់​នេះ មិន​បង្ក​ឲ្យ​នរណាម្នាក់​ស្លាប់ ឬ​រងរបួស​នោះទេ​។​
 

គួរ​បញ្ជាក់ថា គ្រោះថ្នាក់​ចរាចរ តែងតែ​កើតឡើង​បណ្តាលមកពី​អ្នកបើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍ មិន​អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅវិញទៅមក ដូចជា​បើក​ហួស​ល្បឿន​កំណត់  និង​បើក​ដោយមាន​ជាតិ​ស្រវឹង​ជាដើម​៕

12-2 (1) 12-2 (2)

 

Leave a Reply

(*) Required, Your email will not be published