យន្តហោះ​ទម្លាក់​គ្រាប់បែក​អាល្លឺម៉ង់​នៅ​សម័យ​សង្គ្រាមលោកលើកទី​២​ត្រូវបាន​ស្រង់​យក​ចេញពី​សមុទ្រ​

, , Leave a comment

​ក្រុម​អ្នក​ស្រង់​យន្តហោះ​មួយក្រុម​របស់​អង់គ្លេស កាលពី​ថ្ងៃ​ចន្ទ បាន​លើក​ស្រង់​យន្តហោះ​ទម្លាក់​គ្រាប់បែក​អាល្លឺម៉ង់​នៅ​សម័យ​សង្គ្រាមលោកលើកទី​២​នេះ ចេញពី​បាតសមុទ្រ​ភាគ​អ​គ្នេ​យ៍​នៃ​ប្រទេស​អង់គ្លេស ។​ ​យន្តហោះ​ចម្បាំង​អាល្លឺម៉ង់​“Dornier Do-17”​ដែល​ពុកផុយ​និង​បាក់បែក​នេះ ត្រូវបាន​ស្ទូច​យក​ចេញពី​បាតសមុទ្រ​នៃ​ឆ្នេរសមុទ្រ​អង់គ្លេស​នេះ​។​ ​ក្រុម​អ្នកជំនាញ​ដែល​មកពី​សារមន្ទីរ​ក​ង​ទ័ពអាកាស​(RAF)​របស់​អង់គ្លេស  បាន​ចំណាយពេល​ចំនួន​៥​សប្តាហ៍​ដើម្បី​រៀបចំ​លើក​ស្ទូច​យន្តហោះ​ចម្បាំង​នេះ​ពី​សមុទ្រ ។ យន្តហោះ​ចម្បាំង​ប្រភេទ​នេះ ត្រូវបាន​គេ​ជឿថា​នៅសល់​តែមួយ​ប៉ុណ្ណោះ​ពី​សង្គ្រាមលោកលើកទី​២​នេះ​។​ ​សារមន្ទីរ​កងទ័ពអាកាស​(RAF)​នេះ បាន​និយាយថា យន្តហោះ​នេះ​ត្រូវបាន​បាញ់​ទម្លាក់​ក្នុងអំឡុងពេល​មានការ​វាយ​ប្រយុទ្ធ​របស់​កងទ័ព​អង់គ្លេស​នៅ​ឆ្នាំ​១៩៤០ ៕​

6 6 (1) 6 (2) 6 (3)

 

Leave a Reply

(*) Required, Your email will not be published