រថយន្ត​ដឹក​សំរាម​ដាច់​ហ្វ្រាំង​ជ្រុល​ទៅបុក​ជញ្ជាំង​រោងចក្រ​បណ្តាល​ឲ្យ​បាក់​សង្កត់​កម្មការិនី​ដែល​កំពុង​បម្រើ​ការងារ​៤​នាក់​រងរបួស​ធ្ងន់​

, , Leave a comment

ខេត្ត​​ព្រះសីហនុ ៖ យ៉ាងហោចណាស់​កម្មការិនី ៤ នាក់​បាន​រងរបួស​ធ្ងន់​-​ស្រាល ហើយ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ បន្ទាប់ពី​ត្រូវ​ជញ្ជាំង​ក្នុង​រោងចក្រ​បាន​បាក់​រលំ​សង្កត់ពីលើ កាលពី​វេលា​ម៉ោង ៤ និង ១០ នាទី​ល្ងាច ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៣ ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​១ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

 

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​ជញ្ជាំង​អគារ​នោះ​រលំ គឺ​ដោយសារ​តែមាន​រថយន្ត​ដឹក​សំរាម​មួយគ្រឿង ខណៈដែល​កំពុងតែ​ស្ទូច​ធុងសំរាម​ដាក់​លើ​រថយន្ត​នោះ ស្រាប់តែ​របូត​ហ្វ្រាំង​រអិល​ជ្រុល​ទៅបុក​ជញ្ជាំង​ពេញទំហឹង​បណ្តាល​ឲ្យ​ធ្លាក់​បាក់​សង្កត់​កម្មការិនី ៤ នាក់ ដែល​កំពុងតែធ្វើការ​នៅក្នុង​រោងចក្រ​នោះ​។​

 

​ប្រភព​ដដែល​បាន​បន្តទៀតថា កម្មការិនី ដែល​រងគ្រោះ​នោះ​រួមមាន ១-​ឈ្មោះ ឈួន ពៅ អាយុ ១៨​ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ​-​ឃុំ ត្រពាំង​ព្រីង ស្រុក​ទឹកឈូ ខេត្តកំពត​, ២-​ឈ្មោះ សៀង ស្រី​ឡា អាយុ ២០​ឆ្នាំ មាន​ស្រុកកំណើត​នៅ ស្រុក​ទឹកឈូ ខេត្តកំពត​, ៣-​ឈ្មោះ ផាវ ចាន់ណា អាយុ ១៨​ឆ្នាំ មានស្រុក កំណើត​នៅ​ភូមិ​កូន​សត្វ ឃុំ​កំពង់​ញេញ ស្រុក​ទឹកឈូ ខេត្តកំពត និង​ទី​៤-​ឈ្មោះ សែ យ៉ា​ត អាយុ ១៩​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។​

 

​មូលហេតុ​នៃ​ឧបទ្ទវ​ហេតុនេះ​បណ្តាលមកពី​ភាពមិន​ប្រុងប្រយ័ត្ន និង​ទំនួល​ខុសត្រូវ​ចំពោះ​ការងារ ។ បន្ទាប់ពី​កើតហេតុ​កម្មការិនី​រងគ្រោះ​ទាំង ៤​នាក់​នោះ ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភា្ល​មៗ​៕

8 (3) 8 (1) 8 (2)

 

Leave a Reply

(*) Required, Your email will not be published