ហុ​ល្លង់ចង់​រក្សា​គ្រាប់បែកបរមាណូ​អាមេរិក ​២២ ​គ្រាប់​

, , Leave a comment

​អតីត​នាយករដ្ឋមន្ដ្រី​ហុ​ល្លង់​លោក Ruud Lubbers បានទទួល​ស្ទាល់​ថា ប្រទេស​របស់លោក​បាន​រក្សាទុក​គ្រាប់ បែក​បរមាណូ​របស់​អា​មេ​រិ​ក​រហូតដល់ ២២​គ្រាប់ ។ ប្រព័ន្ធផ្សព្វផ្សាយ​នានា​របស់​ហុ​ល្លង់ បាន​ដកស្រង់​សម្ដី​អតីត​នាយករដ្ឋមន្ដ្រី បញ្ជាក់ថា ក្នុងដំណាក់កាល​ឆ្នាំ​១៩៨២- ១៩៩៤ អាវុធ​បរមាណូ​របស់​អាមេរិក ត្រូវបាន​រក្សាទុក​នៅក្នុង​ឃ្លាំង​ក្រោម​ដី ស្ថិតក្នុង​ទីតាំង​ទ័ពអាកាស Volkel ។​ អតីត​នាយករដ្ឋមន្ដ្រី Lubbers បញ្ជាក់ទៀតថា “​ខ្ញុំ​មិនដែល​បានគិត ដល់​រឿង​ដ៏​ល្ងង់ខ្លៅ​បែបនេះ​ដែល​អាច ឋិតថេរ​បាន​រហូតដល់​ឆ្នាំ​២០១៣” ។​

 

 

​កន្លងមក ពាក្យ​ចរចា​ម​អា​រ៉ា​ម​ថា អាវុធ​បរមាណូ​អាមេរិក​រក្សាទុក​ក្នុង​ទឹក ដី​ហុ​ល្លង់​គ្រាន់តែ​ជា​មន្ទិលសង្ស័យ​ប៉ុណ្ណោះ ប៉ុន្ដែ​ពេលនេះ អតីត​នាយករដ្ឋមន្ដ្រី​បាន បញ្ជាក់​ពី​រឿង​នោះ​ធ្វើឱ្យ​ព័ត៌មាន​កាន់តែ ច្បាស់​ថែមទៀត ។​ ​សារព័ត៌មាន តេ​ឡេ​ក្រាប បាន​ដក ស្រង់​សម្ដី​អ្នកឯកទេស​បរមាណូ​បញ្ជាក់ ថា គ្រាប់បែកបរមាណូ​អាមេរិក​ដែល រក្សាទុក​នៅ​ហុ​ល្លង់​ជា​ប្រភេទ​គ្រាប់បែក B-61 ដែល​អាមេរិក​បាន​ផលិត​នៅ​អំឡុង ឆ្នាំ​១៩៦០ ។ ប៉ុន្ដែ​ព័ត៌មាន​ពី​ការរក្សា គ្រាប់បែក​នោះ មិនត្រូវ​បាន​ទាហាន អាកាស​ហុ​ល្លង់​ទម្លាយ​ឱ្យដឹង​នោះឡើយ​។

 

​ប្រភេទ​គ្រាប់បែកបរមាណូ​B-61 ដែល​អាមេរិក​ផលិតឡើង​ក្នុង​គោលដៅ បំពាក់​ទៅលើ​យន្ដហោះ​ចម្បាំង យន្ដ ហោះ​ទម្លាក់​គ្រាប់ ។ ប្រភេទ​គ្រាប់បែក នោះ​មាន​ប្រវែង​៣,៥៨​ម៉ែត្រ ទទឹង​០,៣០ ម៉ែត្រ ទម្ងន់​៣២០​គីឡូក្រាម ។ គ្រាប់ បែក​បរមាណូ​នោះ​មាន​ទំហំ​តូច​ក៏​ពិត មែន ប៉ុន្ដែ​កម្លាំង​បំផ្លាញ​របស់​វា​ខ្លាំង​ស្មើ រំសេវ​ផ្ទុះ​រាប់សិប​ពាន់​តោន ។​ ​ការទម្លាយ​ពី​គ្រាប់បែកបរមាណូ​នៅ រក្សាទុក​ក្នុងប្រទេស​ហុ​ល្លង់​ធ្វើ​ឱ្យគេ​មន្ទិល សង្ស័យ​ពី​ធាតុពិត​នៃ​សព្វាវុធ​អាមេរិក មាន​ច្រើន​ប៉ុន្មាន​នោះឡើយ​នៅលើ​ពិភព លោក ។ តើ​ក្រៅពី​ប្រទេស​ហុ​ល្លង់ នៅ មាន​ប្រទេស​ប៉ុន្មាន​ទៀត​ដែល​ជួយ​លាក់ ទុក​គ្រាប់បែកបរមាណូ​ទាំងនោះ ។ តាម របាយការណ៍​របស់​អា​មេ​រិ​ក ពេលនេះ អាមេរិក​មាន​គ្រាប់បែក​ប្រមាណ​៨​ពាន់ គ្រាប់​នៅក្នុង​ប្រទេស គឺ​តិចជាង​រុស្ស៊ី ដែលមាន​រហូតដល់​១​ម៉ឺន​គ្រាប់ ប៉ុន្ដែ អាមេរិក​មាន​ឃ្លាំង​គ្រាប់​ជាច្រើន​នៅ ក្រៅប្រទេស​ដែល​គ្មាន​នរណា​បានដឹង ដូចជា​ក្នុងប្រទេស​ហុ​ល្លង់​ជាដើម ៕

10 (1) 10 (2)

 

Leave a Reply

(*) Required, Your email will not be published