ឈ្មួ​ញ​ធំ​​​ៗ​ជិ​ត​ ២​០​ នាក់​ បន្តដឹ​កជ​ញ្ជូ​ន​ឈើ​ តាម​ផ្លូ​វជា​តិ​លេ​ខ​ ​៧​ អា​ សា​ក​ចិត្ត​លោក​ ​កុ​ល សំ​អុ​ល​ ចៅ​ហ្វា​យ​ខេត្ត​ថ្មី

, , Leave a comment

ខេត្តស្ទឹងត្រែង ៖ ស​កម្មភាពរក​ស៊ីដឹក​ជញ្ជូន​ឈើគ្រញូង​របស់​ឈ្មួញ​ធំៗចំនួន​១៤​នាក់ ឆ្លង​កាត់​តាម​ផ្លូវជា​តិលេ​ខ ៧​ អា ដោយ​ប្រើប្រាស់​រថយន្តទំ​នើបៗ​គ្រប់​ធុន គ្រប់​ម៉ាក

យ៉ាង​គគ្រឹ​កគ​គ្រេង​ មិនសូវលស់ថ្ងៃណាទេ ហើយមុនពេលរថយន្តរបស់ក្រុមឈ្មួញទាំងនោះដឹកជញ្ជូនឈើឆ្លងកាត់ស្ពានសេកុង ខេត្តស្ទឹងត្រែង គេសង្កេត​ឃើញអ្នក​រត់ការបាន​ទំនាក់ទំនង​ជាមួយមន្ត្រីជំនាញផ្នែកអគ្គិសនី ដើម្បីបិទភ្លើងនៅលើស្ពានសេកុង កុំឲ្យប្រជាពលរដ្ឋមើលឃើញពីទិដ្ឋភាពនៃការដឹកជញ្ជូនឈើឆ្លងកាត់តាមរបៀបចំហខ្លាំងពេក។


 
សេចក្តីរាយការណ៍បានឲ្យដឹងថា លោក លី គន គឺជាអ្នកបើកភ្លើងខៀវឲ្យក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈើចេញពីស្រុកសៀមប៉ាងយ៉ាងអនា ធិប តេយ្យដូចជា ១.មេឈ្មួញ ជនជាតិយួន ឈ្មោះ ហុង មានផ្ទះនៅភូមិស្ពានថ្ម ហៅភូមិចំការដូង ក្នុងសង្កាត់-ក្រុង ស្ទឹងត្រែង ២.មេឈ្មួញ ឈ្មោះ រិន ហៅ រិន វ៉ែនតា មានលំនៅដ្ឋានអចិន្ត្រៃយ៍ស្រុក កំចាយមា ខេត្តព្រៃវេង បច្ចុប្បន្នជួល​ផ្ទះ​​សំណាក់​ស្នាក់ដែលមានទីតាំងនៅជាប់ផ្លូវជាតិទល់មុខ ភោជនីយដ្ឋានស្រីកា នៅចំណុចភូមិព្រែក ហៅ ទួល​គ្រួស សង្កាត់សឹ្ទងត្រែងក្រុងខេត្តសឹ្ទងត្រែងដើម្បីធ្វើសកម្មភាពជួញដូរឈើ
ដែលរកស៊ីដឹកជញ្ជូនឈើគ្រញូងឡើងដុះស្លែទៅហើយ ៣.ឈ្មោះ រី អតីតជាមេការសំណង់ប្រចាំក្រុងស្ទឹងត្រែង ឥឡូវបានក្លាយជាថៅកែរកស៊ីទិញឈើគ្រញូង ប៉ុន្តែគាត់ធ្វើតាម​របៀបលួច​លាក់មិនសូវហ៊ានចេញមុខទេ បានជួលឲ្យមន្ត្រីប៉ូលិសសេដ្ឋកិច្ចខេត្តម្នាក់ឈ្មោះ ស៊ា សម្បត្តិ ជាអ្នកជួយកាងឈើ ទី៤.ឈ្មោះ ភាត ជាមេឈ្មួញដែលជិះរថយន្តទំនើបម៉ាកតាកូម៉ា គឺសកម្មក្នុងការរកស៊ីប្រមូលទិញឈើខ្លួនឯងផង និងកាងឈើឲ្យឈ្មួញដទៃគ្រប់ប្រភេទគ្មាននរណាហ៊ានបង្ក្រាបទេ ហើយសព្វថ្ងៃនេះឈ្មោះ ភាត មានទីតាំងស្តុកឈើដ៏ធំនៅភូមិបាចុង ភូមិព្រះបាត ក្រុងស្ទឹងត្រែង ៥.ឈ្មោះ ដួង ជាមេឈ្មួញរកស៊ីដឹកជញ្ជូនឈើដុះស្លែហើយមានភាពជិតដិតជាមួយមេកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងគ្មាននរណាហ៊ានប៉ះពាល់ទេ ទី៦.ឈ្មោះ ថា ត្រូវជាប្អូនរបស់មេឈ្មួញដុះស្លែ ដែលល្បីល្បាញក្នុងការសុំកិច្ចអន្តរាគមន៍កាងឈើខុសច្បាប់ ទី៧.ឈ្មោះ ធា បាក់ ជាមន្ត្រីយោធា ធ្លាប់ដឹកជញ្ជូនឈ្មួញចិន វៀតណាម ឲ្យចុះទៅចាំប្រមូលទិញឈើនៅខេត្តស្ទឹងត្រែងដោយផ្ទាល់។
 


ទី៨.ឈ្មោះ ធី បាញ់ ជាមន្ត្រីយោធា ពាក់ស័ក្តិ៥ មានផ្ទះនៅខាងកើតផ្សារស្នួលចម្ងាយ៣០០ម៉ែត្រ ពីតារាងបាល់ ក្នុងភូមិស្នួល ស្រុកស្នួល ហើយគេល្បីថាឈ្មោះ ធី បាញ់ បាន​រកស៊ី​ដឹក​ជញ្ជូន​ឈើជាចំហ ប្រមូលលុយយកទៅចិញ្ចឹមលោកផ្កាយ៣ម្នាក់។ មេឈ្មួញទី៩ ដែលមានឥទ្ធិពលមិនធម្មតាដែរនោះ គឺមានឈ្មោះ ពៅ មានទីលំនៅក្នុងខេត្តក្រចេះ ហើយឈ្មោះ ពៅ បានជាប់​ឈ្មោះ​ជាឈ្មួញដែលពូកែអួតអាង និងយកឈ្មោះថ្នាក់ដឹកនាំទៅប្រើប្រាស់។ ទី១០.ឈ្មោះ បារាំង គឺជាឈ្មួញរកស៊ីឈើចេះមើលកាលៈទេសៈ និងបង់លុយ​ឲ្យសមត្ថកិច្ចពាក់ព័ន្ធ​មិនដែល​ទើស​ចិត្តម្តងណាឡើយ ទី១១.ឈ្មោះ សឿន ជាជនជាតិខ្មែរឥស្លាម រស់នៅភូមិហាងខូបាន ខាងក្រោមវត្ត ក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ទី១២ ឈ្មោះ មួន ជាមន្ត្រីយោធាជើង​អាកាសប្រចាំ​សេនាធិការ​ខេត្តស្ទឹងត្រែង ទី១៣ ឈ្មោះ តែវ រស់នៅភូមិព្រែក សង្កាត់ស្ទឹងត្រែងទល់មុខសេនាធិការជាប់ស្ពានឈើ ហើយឈ្មោះ តែវ ល្បីបំផុតក្នុងការទិញឈើដឹកជញ្ជូន​យកទៅចែក​ចាយ​តាម​រោងសិប្បកម្មឲ្យថៅកែដ៏មានឥទ្ធិពលម្នាក់ឈ្មោះ ទុង និស្សិត ដែលមានរោងសិប្បកម្មនៅទល់មុខបន្ទាយសេនាធិការខេត្ត ជាប់មាត់ទន្លេ និងទី១៤ ឈ្មោះ អ៊ូ ខុង ជាមន្ត្រី​យោធា​ខេត្ត​ក្រចេះ ទី១៥ ទី១៦គឺឈ្មួញជនជាតិវៀតណាមដ៏មានឥទ្ធិពលឈ្មោះចាន់ សំនាងហៅយាយ ព្រឿងដែលស្និទ្ធស្នាលនិងលោក អ៊ីវ ឯកសាវត្តី ជានាយខណ្ឌរដ្ឋ​បាលព្រៃឈើខេត្តស្ទឹង​ត្រែង​ជា​អ្នកជួយសម្របសម្រួល ហើយគេសង្ស័យថា យាយព្រឿងជាអ្នកផ្តល់ផលប្រយោជន៍តាមរយះ  លោក សួន ម៉េងលី មន្រី្តខណ្ឌរដ្ឋបាលព្រៃឈើខេត្តនិងជាកូនចៅជំនិតលោក អ៊ីវ ឯកសាវត្តី ។

ឈ្មួញដ៏មានឥទ្ធិពលចំនួនជិតនាក់ ដូចបានរៀបរាប់ពីខាងដើមនេះ បានធ្វើសកម្មភាពរកស៊ីដឹកជញ្ជូនឈើប្រចាំខេត្តស្ទឹងត្រែងឡើងដុះស្លែទៅហើយ គ្មានការបង្ក្រាបពី​មន្ត្រីជំនាញនិង​សមត្ថ​កិច្ច​ពាក់ព័ន្ធនោះទេ ព្រោះតែបញ្ហាផលប្រយោជន៍ ហើយគេមិនច្បាស់ទេថា តើក្រុមឈ្មួញទាំងនោះ កំពុងក្លាយជាគ្រាប់ពេជ្រ ដ៏មានតម្លៃសម្រាប់មន្ត្រី​ជំនាញរដ្ឋបាលព្រៃ​ឈើឬយ៉ាង​ណា​នោះ​ឡើយ ព្រោះសូម្បីតែសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ក៏មិនដែលហ៊ានក្អកពីសកម្មភាពរកស៊ីដឹកជញ្ជូនឈើខុសច្បាប់របស់មេឈ្មួញទាំងនេះដែរ។ គេកំពុងតាមដានយ៉ាងយក​ចិត្តទុកដាក់ពី​ចំណាត់ការរបស់​លោក កុល សំអុល ជាអភិបាលខេត្តស្ទឹងត្រែង ព្រោះអំឡុងពេលឡើងតំណែងភ្លាមៗ មន្ត្រីសាលាខេត្តបានខ្សឹបខ្សៀវថា លោក កុល សំអុល បានចេញបញ្ជាឲ្យសមត្ថ​កិច្ចពាក់ព័ន្ធយកចិត្តទុកដាក់បង្ការបង្ក្រាបទប់ស្កាត់ការដឹកជញ្ជូនឈើខុសច្បាប់ ។


 
បន្ទាប់មកគេសង្កេតឃើញក្រុមឈ្មួញរកស៊ីឈើទាំងតូចទាំងធំ បានតម្រង់ជួរគ្នា ចូលជួបសុំស្គាល់ និងសុំការយោគយល់ពីលោកអភិបាលខេត្តថ្មី រហូតមកដល់ពេលនេះ​សកម្មភាព​ដឹក​ជញ្ជូនឈើទាំងយប់ទាំងថ្ងៃពីស្រុកសៀមប៉ាង ឆ្លងកាត់ស្ពានសេកុង គេមិនដែលឃើញសមត្ថកិច្ចពាក់ព័ន្ធយកចិត្តទុកដាក់បង្ក្រាបនោះទេ។សូមបញ្ជាក់ថា ក្រុមឈ្មួញរក​ស៊ីដឹកជញ្ជូនឈើខុស​ច្បាប់នៅក្នុងខេត្តស្ទឹងត្រែង មិនដែលខ្លាចញញើតសមត្ថកិច្ចឬមន្ត្រីជំនាញនោះទេ ព្រោះតែមន្ត្រីអស់ទាំងនោះធ្លាប់ទទួលបានផលប្រយោជន៍ដែលក្រុមឈ្មួញបន្តក់ឲ្យជាប់ជាប្រចាំ។ បើ​និយាយ​ពីសម័យលោក ឡូយ សុផាត វិញគឺឈ្មួញឈើទាំងអស់សុទ្ធតែមានទំនាក់ទំនងល្អជាមួយថ្នាក់ដឹកនាំខេត្ត បើគ្មានបញ្ជាពីអភិបាលខេត្តទេ ការដឹកជញ្ជូនឈើ​មិន​ដែលជួប​ឧបសគ្គ​នោះ​ឡើយ ហើយភាពស្ងៀមស្ងាត់របស់លោក កុល សំអុល នាំឲ្យមន្ត្រីជាច្រើនសង្ស័យថាក្រុមឈ្មួញកំពុងអនុវត្តន៍រូបមន្តចាស់បន្តទៀត៕

OLYMPUS DIGITAL CAMERA 07 (2)

 

Leave a Reply

(*) Required, Your email will not be published