ក្រឡាប់​រថយន្ត​ដឹក​កម្មករ​រោងចក្រ បណ្តាល​កម្មករ​៧​នាក់​រងរបួស​ធ្ងន់ និង​៨​នាក់​រងរបួស​ស្រាល​

, , Leave a comment

​រាជធានី​ភ្នំពេញ​៖ រថយន្ត​ដឹក​កម្មករ​មួយគ្រឿង បាន​ក្រឡាប់​បណ្តាល​ឲ្យ​កម្មករ​ដែល​ជិះ​លើ​រថយន្ត​ចំនួន​៧​នាក់​រងរបួស​ធ្ងន់ និង​៨​នាក់​ទៀត​រងរបួស​ស្រាល​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៣ លើ​កំណាត់​ផ្លូវលំ ត្រង់ចំណុច​ស្ពាន​ថ្មី ស្ថិតក្នុង​សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

 

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​រថយន្ត​ដឹក​កម្មករ​ម៉ាក​គែរ ចំណុះ​១​តោន​កន្លះ ពាក់​ស្លាក់​លេខ ភ្នំពេញ 2k-2541 បើកបរ​ដោយ​បុរស​ម្នាក់​តាម​បណ្តោយ​ផ្លូវលំ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះ​ទៅដល់​ចំណុចកើតហេតុ ស្រាប់តែ​អ្នកបើក​បររថ​យន្តកា​ច់​ចង្កូត​ជៀស​នឹង​ម៉ូតូ​១​គ្រឿង​ក៏​ជ្រុល​ធ្លាក់​ផ្លូវ បណ្តាល​ឲ្យ​ក្រឡាប់​រថយន្ត​រងរបួស​កម្មករ​ចំនួន​១៥​នាក់​តែម្តង ក្នុងនោះ​កម្មករ​៧​នាក់​ធ្ងន់ និង​៨​នាក់​ស្រាល​។ ក្រោយពេល​កើតហេតុ​ភ្លាមៗ អ្នករងរបួស​ត្រូវរ​ថ​យន្ត​សង្គ្រោះបន្ទាន់​ដឹក​យកទៅ​មន្ទីរពេទ្យ​៕

05 05 (1)

 

Leave a Reply

(*) Required, Your email will not be published