បើករថយន្ត​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ខ្ទេច​អស់ ៥

, , Leave a comment

​រាជធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​ស្រវឹង​ជោក បើករថយន្ត​បុក​របាំ​ង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៥​ផ្ទាំង កាលពី​ម៉ោង​០០​និង​៣០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៣ ស្ថិត​លើ​កំណាត់​មហាវិថី​ព្រះមុនីវង្ស ត្រង់ចំណុច​ទល់មុខ​ស្ថានទូត​វៀតណាម ស្ថិតក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន​។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បុរស​ម្នាក់​វ័យ​ជាង​៣០​ឆ្នាំ បើករថយន្ត​មួយគ្រឿង​ម៉ាក​នី​ស​សាន់ ពណ៌​ស ពាក់​ស្លាក​លេខ​ស្វាយរៀង 2A-0777 តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស លុះ​ទៅដល់​ចំណុចកើតហេតុ ក៏​បោះពួយ​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៥​ផ្ទាំង​តែម្តង ចំណែក​រថយន្ត​ទៅមុខ​លែងរួច​។ ក្រោយពេល​កើតហេតុ រថយន្ត​បង្ក​ត្រូវ​សមត្ថកិច្ច យកទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរ​បាលចរ​រាច​រណ៍​ជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​៕

04 (1) 04

 

Leave a Reply

(*) Required, Your email will not be published