បញ្ជូន​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់​ដែល​ពាក់​ពន្ធ​នឹង​បទ​ជួញដូរ​គ្រឿងញៀន​ជិត​៣​គីឡូក្រាម​ចូល​កម្ពុជា​

, , Leave a comment

​រាជធានី​ភ្នំពេញ​ ៖ បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ ដែល​បាន​នាំ​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​ម៉ី​ន ទម្ងន់​ជិត​៣​គីឡូក្រាម​ពី​ប្រទេស​នី​ហ្សេ​រី​យ៉ា ចូលមក​កម្ពុជា ត្រូវ​លោក មាស ច័ន្ទ​ពិសិដ្ឋព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពីបទ​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន រួច​បញ្ជូនទៅ​ឲ្យ​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​តាមច្បាប់ កាលពី​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៣​នេះ​។​

 

​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ឈ្មោះ យូ​កា​ឈី អន​យិន​ញ៉េ ច​ន (UKACHI ONYINYE JOHN) អាយុ​៣៨​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ A02672191 ត្រូវ​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៣ ជាមួយនឹង​គ្រឿងញៀន​ទម្ងន់​ជាង​២,៧​គីឡូក្រាម​។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បុរស​រូបនេះ បានធ្វើ​ដំណើរ​ពី​ប្រទេស​នី​ហ្សេ​រី​យ៉ា តាម​ជើងយន្ដហោះ​លេខ​QR602 មក​ចុះចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ហើយ​បាន​យួរ​វ៉ា​លី​ពណ៌​ខ្មៅ​មួយ ដើរ​ឆ្លងកាត់​កន្លែង​ត្រួតពិនិត្យ ដោយមាន​ការសង្ស័យ សមត្ថកិច្ច​បាន​ឆែកឆេរ​វ៉ា​លី​ទើប​ឃើញ​គ្រឿងញៀន​មួយចំនួន និង​មួយចំនួនទៀត​លាក់​ក្រោម​បាត​ស្បែកជើង​ចំនួន​៣​គូ​។​ក្រោយ​ធ្វើការ​ឆែកឆេរ សមត្ថកិច្ច​បាន​បញ្ជូន​បុរស​នី​ហ្សេ​រី​យ៉ា និង​វត្ថុតាង​ទៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដើម្បី​សាកសួរ ហើយ​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

03

 

Leave a Reply

(*) Required, Your email will not be published