ម៉ូតូ​២​គ្រឿង បុក​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​២​នាក់​និង​ស្ត្រី​ម្នាក់ រងរបួស​ធ្ងន់​

, , Leave a comment

​រាជធានី​ភ្នំពេញ​៖ បុរស​២​នាក់ និង​ស្ត្រី​ម្នាក់ រងរបួស​ធ្ងន់ ដោយសារ​ម៉ូតូ​២​គ្រឿង​បាន​បុក​គ្នា​ពេញទំហឹង កាលពី​ម៉ោង ២១ និង ១០ នាទី​យប់ ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៣  ឋិត​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្រុមទី​១ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។​


 
​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​វ៉េវ​អ៊ី ពណ៌​ស ពាក់​ស្លាក​លេខ ក្រុងព្រះសីហនុ 1A-1743 បើកបរ​ដោយ​បុរស​ម្នាក់ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មកដល់​ចំណុចកើតហេតុ អ្នកបើក​បម្រុង​បត់​ឆ្វេង​ក៏​ជ្រុល​ទៅបុក​ជាមួយ ម៉ូតូ​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AI-8535 ដែល​ជិះ​គ្នា​២​នាក់ ពេញទំហឹង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ទាំងសងខាង​។ ជនរងគ្រោះ​ទាំង​៣​នាក់​ខាងលើនេះ សមត្ថកិច្ច​នៅ​មិនទាន់​ស្គា​ល់ពី​អត្តសញ្ញាណ​នៅឡើយ​ទេ ។​

 

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន និង​នគរបាល​ចរាចរណ៍ បាន​បញ្ជូន​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ។ ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង ត្រូវបាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​ជា​ក្រោយ​៕

 

Leave a Reply

(*) Required, Your email will not be published