ឃុំខ្លួន​មេចោរ​ជើង​ខ្លាំង​ដែល​ជា​កូន​នគរបាល​ស័ក្តិ ​៤ ​កន្លះ​ និង​បក្ខពួក​

, , Leave a comment

​ខេត្តស្ទឹងត្រែង ៖ ចៅក្រម​សាលាដំបូង​ខេត្តស្ទឹងត្រែង​បាន​ឃុំខ្លួន​ក្រុមចោរ​ស្ទាវ​ជើង​ខ្លាំង​ដែលមាន​គ្នា ៥ នាក់​ដាក់ពន្ធនាគារ  បន្ទាប់ពី​ចាប់ខ្លួន​ពួកគេ​បាន​១​ថ្ងៃ នៅ​ក្នុងព្រៃ​មួយកន្លែង ស្ថិត​ត្រង់ចំណុច​ភូមិ​ថ្ម​លាត ស្ថិតក្នុង​សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹងត្រែង​។​

 

​ក្រុម​ជនសង្ស័យ​ទាំង ៥ នាក់ ដែល​តុលាការ​បានធ្វើ​ការឃុំខ្លួន ទី​១​ឈ្មោះ ចាន់ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ ១៩ ឆ្នាំ ត្រូវជា​កូន​របស់លោក​វរៈសេនីយ៍ទោ ចាន់ សុ​ផា ជា​ប្រធានការិយាល័យ​វរៈ​អន្តរាគមន៍​នៃ​ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង ទី​២​ឈ្មោះ ខេន សុខ​ហួ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ទី​៣​ឈ្មោះ ង៉ែត សាំ​សុ​ភ័​ក្រ (​ហៅ​តួ​) ភេទ​ប្រស អាយុ​១៨​ឆ្នាំ ទី​៤​ឈ្មោះ ចាន់ ផល្លី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ដី​ចាប់ខ្លួន​ពីបទ​ប្លន់​កាលពី​អំឡុង​ឆ្នាំ​២០១០ និង​ទី​៥​ឈ្មោះ សៃ សុភា (​ហៅ​ញូ​ង​) ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ពូកគេ​ទាំងអស់​មាន​ទីលំនៅ ក្នុង​ក្រុង​ស្ទឹងត្រែង​។​

 

 គួររំលឹកថា​ក្រុមចោរ​៥​នាក់​ក្នុងចំណោម​៩​នាក់ ដែល​កម្លាំង​សមត្ថកិច្ច​ខេត្ត​ចាប់បាន​កាលពី​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៣ ក្រោយពី​ពួកគេ​បាន​ឆក់​កាបូប​លុយ​ពី ស្ត្រី​វ័យ​កណ្តាល​ម្នាក់​បានសម្រេច ឥឡូវនេះ​សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ទៀត ដើម្បី​យកទៅ​កាត់ទោស​តាម​នីតិ​ច្បាប់​៕

01

 

Leave a Reply

(*) Required, Your email will not be published