ថៅកែ​រកស៊ី​ត្រី​ដ៏​ធំ​នៅ​ខេត្តសៀមរាប ត្រូវក្រុម​ចោរ​ចាប់ជំរិត​ទារប្រាក់​ ៥ ​ម៉ឺន​ដុល្លារ ប៉ុន្តែ​សំណាង​ត្រូវបាន​សមត្ថកិច្ច​រំដោះ​ចេញ​មកវិញ​

, , Leave a comment

​ខេត្តកំពង់ចាម ៖ ថៅកែ​រកស៊ី​ត្រី​ដ៏​ធំ​ប្រចាំខេត្ត​សៀមរាប ត្រូវបាន​ក្រុមចោរ​​មួយ​ក្រុម​មាន​គ្នា​ ៤ នាក់​ បាន​ចាប់ជំរិត​ទារប្រាក់​ចំនួន​ ៥ ​ម៉ឺ​នដុល្លារ នៅ​ស្រុក​ពា​ញ​ក្រែក ខេត្តកំពង់ចាម កាលពី​យប់​ថ្ងៃទី​ ១១ ខែមិថុនា ឆ្នាំ​២០១៣​នេះ ប៉ុន្តែ​ដោយមាន​ការយកចិត្តទុកដាក់​​ខ្នេះ​ខ្នែង​ពី​សមត្ថកិច្ច បានធ្វើការ​ស្រាវជ្រាវ​តាម​ជំនាញ​របស់ខ្លួន រហូត​ឈានទៅដល់​ការរំដោះ​ជនរងគ្រោះ​បានមក​វិញភ្លាម​ៗ និង​ចាប់បាន​ជនជាតិ​វៀតណាម​ម្នាក់​ដែលជា​មេខ្លោង​ផងដែរ​។​

 

​បើតាម​សេចក្តីរាយការណ៍​ពី​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹងថា ក្រោយពី​មាន​សេចក្តីរាយការណ៍ ថា​មានការ​ចាប់ជំរិត​ជនរងគ្រោះ ជា​ថៅកែ​លក់​ត្រី​នៅ​ចំណុច​ត្រពាំង​ផ្លុ​ង​រួចមក ក្រុម​កម្លាំង​សមត្ថកិច្ច​គ្រប់​ជំនាញ​បាន​បើក​ប្រតិបត្តិ​ការស្រាវជ្រាវ តាម​ជំនាញ​របស់ខ្លួន ហើយ​ឈានទៅដល់​ការរំដោះ​ជនរងគ្រោះ​បាន​មកវិញ​កាលពី​វេលា​ម៉ោង ៧​និង​៣០​នាទី​យប់​ថ្ងៃ ដដែល​នេះ​។​

 

​បច្ចុប្បន្ន​សមត្ថកិច្ច​នៅ​មិនទាន់​បញ្ជាក់​ពី​អត្តសញ្ញាណ​ជនរងគ្រោះ​បាន​នៅឡើយ​ទេ​។ ចំណែក​ជនល្មើស​ដែលជា​ជន​វៀតណាម​ត្រូវបាន​សមត្ថកិច្ច​កំពុង​សាកសួរ ដើម្បី​ស្វែងរក​តាម​ចាប់ខ្លួន​បក្ខពួក​របស់​គេ​ជា​បន្តទៀត​៕

 

Leave a Reply

(*) Required, Your email will not be published