ចុះ​បុក​ផ្ទប់​ដី តែ​សំណាងល្អ​មាន​អ្នក​របួសស្រាល​តែ ​២ ​នាក់​

, , Leave a comment

​យន្តហោះ​ដឹក​អ្នកដំណើរ​ឥណ្ឌូនេស៊ី​មួយ​ដែល​ដឹក​មនុស្ស​៥២​នាក់​បាន​បុក​ផ្ទប់​ដី​ក្នុងពេល​ចុះចត​នៅ​អាកាសយានដ្ឋាន​មួយ​កាលពី​ថ្ងៃ​ចន្ទ ដោយ​បណ្តាលអោយ​របួស​មនុស្ស​២​នាក់​។​យន្តហោះ​MA-60​ដំណើរការ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​Merpati Nusantara​បាន​ចុះចត​នៅ​អាកាសយានដ្ឋាន​មួយ​នៅ​ខេត្ត​នូ​សា​ខាងកើត នៅពេល​ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង​។​ ​រូបភាព​បង្ហាញ​យន្តហោះ​ប្រើ​កង្ហារ​ផលិត​នៅ​ចិន​នេះ​ដេក​នៅលើ​ផ្លូវ​រត់​ដោយ​ពោះ​របស់​វា​ជាប់​នឹង​ថ្ម​បេតុង​តែម្តង​និង​ម៉ាស៊ីន​កង្ហារ​បាន​បុក​ជល់​នឹង​ថ្ម​និង​ដាំ​ក្បាល​ចុះក្រោម​។​

​គ្រោះថ្នាក់​កាលពី​ថ្ងៃ​ចន្ទ​បាន​កើតឡើង​នៅពេល​យន្តហោះ​បានធ្វើ​ដំណើរ​ពី​កោះ​ផ្ល​រេស និង​បាន​ចុះ​នៅ​អាកាសយានដ្ឋាន​អែល តា​រី​នៅ​ម៉ោង​៩​និង​៤០​នាទី​។​ ​មាន​មនុស្ស​៥២​នាក់​នៅក្នុង​យន្តហោះ ក្នុងនោះ​៤៦​នាក់​ជា​អ្នកដំណើរ​និង​នាវិក​៦​នាក់​។​អ្នកដំណើរ​២​នាក់​បាន​រងរបួស​ស្រាល​ដោយសារ​អំបែង​កញ្ចក់​ធ្លាក់​ត្រូវ តែ​យន្តហោះ​ខូចខាត​យ៉ាងដំណំ​និង​ទំនងជា​មិនអាច​ប្រើប្រាស់​បាន​វិញ​ទេ៕​

11-9

 

Leave a Reply

(*) Required, Your email will not be published