សក់​ស្អាត​ដោយសារ​ស្លឹកគ្រៃ

, , Leave a comment

ស្លឹកគ្រៃ​ជា​រុក្ខជាតិ​ថ្នាំបុរាណ​មាន​ប្រយោជន៍ ច្រើនសន្ធឹក​សន្ធាប់​ដូច​ជា​ស្លឹកគ្រៃ​ក្រអូប អាច​យកទៅ​ប្រើ​ដេញ​មូស និង ក្រៅពីនេះ ក៏​អាច​នាំមក​ធ្វើឱ្យ​សក់​ស្អាត​បានដែរ ។​

       វិធី​អនុវត្តន៍​


       ១-​ត្រៀម​ស្លឹកគ្រៃ ២-៣ ដើម ។​
       ២-​យក​ស្លឹកគ្រៃ​ទៅ​កិន​ឱ្យ​ម៉ដ្ឋ​រហូតដល់​មានទឹក​ចេញមក​រួច​ត្រង​យក​កាក​ចេញ ។​
       ៣-​បន្ទាប់មក​យក​ទឹក​ស្លឹកគ្រៃ​ដែល​ត្រង​បាន​ស្អាត​ហើយ​នោះ​ទៅ​លាប​លើ​សក់​ឱ្យ​សព្វ រួច​ប្រើ​ចុង​ម្រាមដៃ​ឈ្លី​ស្រាលៗ ។ ទុកចោល​ប្រមាណ ១០ នាទី ។​
       ៤-​ប្រើ​កន្សែង​ជ្រលក់​ទឹក​ក្តៅ​ឧណ្ហៗ​ឃ្លុំ​ទុក​នៅលើ​សក់ រួចហើយ លាង​ចេញ​ដោយ​ប្រើ​ទឹក​ក្តៅ​ឧណ្ហៗ​ដដែល​រហូតដល់ សរសៃសក់​ស្អាត ។ គ្រាន់តែ​ធ្វើការ​អនុវត្តតាម​ការ​ណែនាំ​ខាងលើនេះ សរសៃសក់​របស់​អ្នក​ពិតជា​ទន់​រលោង​ស្អាត ទាន់​ចិត្ត​បំផុត ៕​

11-8 (1) 42-29352923 11-8 (3)

 

Leave a Reply

(*) Required, Your email will not be published