​កូរ៉េខាងជើង និង កូរ៉េខាងត្បូង ឈានដល់​ចរចា​គ្នា កំរិត​ថ្នាក់ដឹកនាំ​

, , Leave a comment

​ប្រទេស កូរ៉េខាងត្បូង និង​កូរ៉េខាងជើង បាន​ស្រប​គំនិត​រួមគ្នា​ថា នឹង​រៀបចំ​កិច្ចប្រជុំ​កំរិត​ថ្នាក់ដឹកនាំ រវាង​រដ្ឋាភិបាល​ទាំងពីរ នៅ​ក្រុង សេ​អ៊ូ​ល  ឆាប់ៗ​នេះ ក្នុង​បំណង​ស្ថាបនា​ទំនុកចិត្ត​គ្នា​ឡើងវិញ បន្ទាប់ពី​មាន​ភាព​តានតឹង​ខ្លាំង អស់​រយៈពេល​រាប់​ខែ រួមជាមួយ​នឹង​ការគំរាមកំហែង​ថា អាចមាន​ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ​នោះ​។​ ​ក្រសួង​បង្រួបបង្រួម​នៃ​ប្រទេស កូរ៉េខាងត្បូង បាន​ឲ្យ​ដឹងថា ការព្រមព្រៀង​គ្នា​នេះ​បានកើត​មាន ក្នុងពេលដែល​ក្រុមមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​បានចាប់ផ្តើម​ការចរចា​គ្នា​ជា​លើកដំបូង ក្នុង​រយៈពេល​ពីរ​ឆ្នាំ កាលពី​ម្សិលមិញ​នេះ នៅឯ​តំបន់​បង្រួបបង្រួម​គ្នា Panmunjom របស់​ប្រទេស​កូរ៉េខាងត្បូង​។​

 

​ភាគី​ទាំង​ពីរបាន​យល់ព្រម​ឲ្យ​មានការ​ចរចា​ថ្នាក់​រដ្ឋាភិបាល នៅ​ថ្ងៃ​ពុធ និង​ព្រហស្បតិ៍ សប្តាហ៍​នេះ ហើយ​វា​នឹង​ក្លាយជា​ការចរចា​កម្រិត​បែបនេះ ជា​លើកដំបូង ក្នុង​រយៈពេល​៦​ឆ្នាំ​។​ ​ក្រសួង​បង្រួបបង្រួម​នៃ​ប្រទេស​កូរ៉េខាងត្បូង​បាន​បន្តទៀតថា ក្នុងពេល​ជួបគ្នា ម្សិលមិញ ភាគី​ទាំង​ពីរបាន​យោគយល់​គ្នា​ទៅវិញទៅមក លើ​បញ្ហា​នានា​។​

 

​ដោយឡែក ទីភ្នាក់ងារ​រដ្ឋ​នៃ​ប្រទេស កូរ៉េខាងជើង​វិញ បាន​ចុះផ្សាយ​ថា សម្រាប់​ការចរចា​គ្នា​នាពេលខាងមុខ ភាគី​ទាំងពីរ​គ្រោង​នឹង​ផ្តោតលើ​ការតភ្ជាប់​គ្នា​ឡើងវិញ នូវ​បណ្តាញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​។ ក្នុងនោះ រួមមាន​ទាំង​ការបើក​ដំណើរការ​ជាថ្មី នូវ​តំបន់ឧស្សាហកម្ម គេ​សុង ដែល​ទើបតែ​ត្រូវបាន​បិទ កាលពី​ខែមេសា កន្លងទៅ ដោយសារតែ​ភាព​តានតឹង​រវាង​ប្រទេស​ទាំងពីរ​បាន​ឈានដល់​ចំនុចកំពូល​នោះ​៕

11-7

 

Leave a Reply

(*) Required, Your email will not be published