ផឹកស្រា​ថ្នាំ ក្លែមសម្តី កើត​ជម្លោះ​ម្នាក់ ដេកពេទ្យ ម្នាក់​ដេក​គុក​

, , Leave a comment


​រាជធានី​ភ្នំពេញ ៖ កម្មករសំណង់​ម្នាក់ ត្រូវ​មិ​ត្ដ​ភក្ដិ ដែលជា​គូទំនាស់ របស់ខ្លួន វាយ​បែកក្បាល ដេរ​អស់​ចំនួន ៦​ថ្នេ ខណៈដែល​ពួកគេ​កំពុង ផឹកស្រា​ថ្នាំ អស់​ចំនួន​៣​ដប ធ្វើឱ្យ​ស្រវឹង​រួចហើយ​បាន​បង្ក ទៅជា​ទំនាស់​ពាក្យ សំដី​រហូត ដល់​វាយ​គ្នា​បែក​មុខ បែក​មាត់ ប៉ុន្ដែ​ជនបង្ក ដែល​មុនដំបូង​ឡើយ ជា​ជនរងគ្រោះ​នោះ ត្រូវបាន​កម្លាំង សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​ឃាត់ខ្លួន​ភ្លាមៗ ខណៈដែល​ជនរងគ្រោះ ដែល​ដំ បូ​ង​ឡើយ​ជា​ជនបង្ក ត្រូវបាន សមត្ថកិច្ច​ដឹក យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។​

 

​យោងតាម​មន្ដ្រីនគរបាល​មូលដ្ឋាន​បាន ឱ្យដឹងថា ករណី​ទំនាស់​ពាក្យសំដី​ដោយសារ តែ​គ្រឿង​ស្រវឹង​ខាងលើនេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ២​រសៀល​ថ្ងៃទី​០៨ ខែ មិថុនា ឆ្នាំ​២០១៣ ស្ថិតនៅ​ផ្លូវ​បេតុង ក្រុម ទី​១០ ភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ សែន​សុខ រាជធានី​ភ្នំពេញ ។​ ​មន្ដ្រីនគរបាល​បាន​បន្ដថា នៅវេលា​ម៉ោង កើតហេតុ​ខាងលើ ជនសង្ស័យ​ឈ្មោះ​គង់ សំអាត កំពុង​ហូបបាយ​នៅលើ​គ្រែ​មុខផ្ទះ របស់ខ្លួន រួចហើយ ក៏បាន​ហៅ​ជនរងគ្រោះ ដែល​កម្មករ​ទទួល​ធ្វើ​ផ្ទះ​ឱ្យ​អ្នកជិតខាង​របស់ ជនសង្ស័យ មក​ផឹកស្រា​ជាមួយ ។ ពេល នោះ​ជនរងគ្រោះ​ឈ្មោះ​យិន ភឿន អាយុ ៣៣​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ចំ ណុ​ច​កើតហេតុ​ខាងលើ បាន​ដើរមក​រក​ជន សង្ស័យ ដោយ​កាន់​ដប​ស្រា​មួយ​ដប ។​

 

​សមត្ថកិច្ច​បានឱ្យដឹង​ទៀតថា នៅពេល ដែល​ពួកគេ​ទាំងពីរ​នាក់ ផឹកស្រា​អស់​ចំនួន​៣ ដប​រួចហើយ ជនរងគ្រោះ​ដែលមាន​អាកា​រៈ ស្រវឹង​ផង​នោះ បាន​ចង្អុលមុខ​ជនសង្ស័យ ដោយ​និយាយថា “​ប្រយ័ត្ន​ខ្ញុំ​សម្លាប់ចោល​”​។ ពេលនោះ​ជនសង្ស័យ បាន​ឆ្លើយតប​វិញ​ថា “​មានរឿង​អ្វី បានជា​ចង់ សម្លាប់​ខ្ញុំ​ចោល​” ។ ពាក្យសំដី​ទាំងនេះហើយ បាន​បង្ក​ឱ្យ​ពួកគេ ទាំងពីរ​នាក់ កាន់តែ​ឈ្លោះប្រកែក​គ្នា​ដោយ ពាក្យសំដី បន្ទាប់មក ប្រពន្ធ​របស់ ជនសង្ស័យ បាន​ដើរចេញ ពីក្នុងផ្ទះ ក៏ត្រូវ​ជនរងគ្រោះ យក​ចាន​សម្លរ​ជ័រ គប់​ត្រូវ​ដងខ្លួន​ប្រពន្ធ​ជន សង្ស័យ ហើយ​សម្លរ​បាន​ប្រឡាក់​អាវ​ជោក អស់ ។ ដោយ​ឃើញ​ស្ថានភាព និង​ការប្រើ ទង្វើ​បែបនេះ ស្ដ្រី​ជា​ប្រពន្ធ​របស់​ជនសង្ស័យ បាន​ឆក់យក​ពូថៅ នៅក្បែរ​ខ្លួន​កាន់​គំរាម កាប់​ជនរងគ្រោះ ។​

 

​ពេលនោះ​ជនរងគ្រោះ បាន​ស្ទុះ​ចុះចេញ​ពីលើ​គ្រែ ហើយ​លើកជើង ធាក់​ម៉ូតូ​របស់​ជនសង្ស័យ ដែល​បញ្ឈរ​នៅ មុខផ្ទះ​បណ្ដាលឱ្យ​ដួល រួចហើយ​ជនរងគ្រោះ ដើរមក​អង្គុយ​លើ​គ្រែ​វិញ ។​សមត្ថកិច្ច​បាន​បន្ដទៀត​ថា ដោយសារតែ ទប់​អារម្មណ៍​កំហឹង​មិនបាន ជនសង្ស័យ​បាន ស្ទុះ​ទៅយក​ពូថៅ​ពី​ប្រពន្ធ​របស់ខ្លួន ប៉ុន្ដែ​ត្រូវ ប្រពន្ធ​មិនឱ្យ ក៏​ស្ទុះ​ទៅ​ដាល់​ជនរងគ្រោះ បណ្ដាលឱ្យ​ដួល​បោក​ក្បាល​ទៅ​អ​ន្ទា​រដែ​ក បែក​ថ្ងាស ដេរ​អស់​៦​ថ្នេ ។​

 

​ក្រោយពី​ទទួល​ព័ត៌មាន​ស្ដីពី​អំពើហិង្សា ដែល​ផ្ដើមចេញពី​គ្រឿង​ស្រវឹង​ខាងលើនេះ រួចមក កម្លាំង​នគរបាល​ប៉ុស្ដិ៍​ភ្នំពេញ​ថ្មី បាន​ចុះ ទៅ​ជួយ អន្ដរាគមន៍ ហើយ​ឃាត់ខ្លួន​ជនសង្ស័យ រូបនេះ យកទៅ​សួរនាំ​បន្ដ រីឯ​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច ដឹក​យកទៅ​មន្ទីរពេទ្យ ៕​

11-6 (1)

 

Leave a Reply

(*) Required, Your email will not be published