​ចេញពី​ក្លឹប​បើក​ម៉ូតូ​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត បណ្តាល​ឲ្យ​មនុស្ស​៣​នាក់​រងរបួស​ធ្ងន់​

, , Leave a comment

រាជធានី​ភ្នំពេញ​ ៖ យុវជន​៣​នាក់​រង របួសធ្ងន់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ កាលពី​ម៉ោង​២២​យប់ ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៣ នៅ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​សង្កាត់​ទួល​សង្កែខណ្ឌ​ឬ​ស្សី​កែវ​។​ ​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​២​នាក់ ជិះ​ម៉ូតូ​សេ​១២៥​មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BG-3360 តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​យ៉ាង​លឿន លុះ​ទៅដល់​ចំណុចកើតហេតុ ស្រាប់​បោះពួយ​ទៅបុក ម៉ូតូ​វីវ៉ា​មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AK-0529 បើកបរ​ដោយ​បុរស​ម្នាក់ ក្នុងទិសដៅ​ច្រាស​គ្នា បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ទាំង​៣​នាក់ ចំណែក​ម៉ូតូ​ខូចខាត​យ៉ាងដំណំ​។​ ​ក្រោយពេល​កើតហេតុ យុវជន​ទាំង​៣​នាក់​ត្រូវ​រថយន្ត​សង្គ្រោះបន្ទាន់​ដឹកយក​ទៅ​មន្ទីរពេទ្យ ចំណែក ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕​

11-5 (2) 11-5 (1)

 

Leave a Reply

(*) Required, Your email will not be published