នាង​​ទៅ​ខ្ចី ឆ្នាំង​សាក​ទូរស័ព្ទ​ មាន​ឱកាស​អូសដៃ​ទៅ​រំលោភ​

, , Leave a comment

រាជធានីភ្នំពេញ ៖ ក្មេងស្រី ដែលជា​អនីតិជន​ម្នាក់ ត្រូវ​យុវជន​ម្នាក់ ចាប់រំលោភ រហូត​បានសម្រេច បន្ទាប់ពី​នាង បាន​ទៅ​សួរ នាំ​ជនសង្ស័យ ក្នុង​គោលបំណង​ខ្ចី​ឆ្នាំ​សាក​ទូ​ស័ព្ទ យកមក​សាក​ទូរស័ព្ទ​របស់​នាង ប៉ុន្តែ គ្រាន់តែ​ជនសង្ស័យ​បង្ហើប ទ្វារ រួច​ក៏​ទាញ​ដៃ​នាង ចូលទៅក្នុង​បន្ទប់ ធ្វើ​សកម្មភាព​រំលោភ រហូត​បានសម្រេច​តែម្តងទៅ ។​ ​ហេតុការណ៍​នេះ កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៣ ស្ថិតនៅក្នុង​ផ្ទះជួល របស់​ជនសង្ស័យ ភូមិ​ជ្រៃ កោង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ នគរបាល​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ហួ លឹប អាយុ ២៣ ឆ្នាំ មានមុខ​របរ ជា​កម្ម​រោងចក្រ ស្នាក់នៅ​ភូមិ សង្កាត់​កើតហេតុ ចំណែកឯ​នារី​រងគ្រោះ​អាយុ ១៥​ឆ្នាំ ស្នាក់​នៅក្បែរ​បន្ទប់​រប​ស់ជន​សង្ស័យ​ដែរ។​

 

​ប្រភព​បាន​បន្តទៀតថា កាលពី​យប់​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៣ នារី​រងគ្រោះ បាន​ទៅ​សួរ​ជនរងគ្រោះ ដើម្បី​ខ្ចី​ឆ្នាំង សាក​ទូរស័ព្ទ យកមក​សាក​ទូរស័ព្ទ​របស់​នាង ភ្លាមៗ​នោះ ជនសង្ស័យ​ក៏បាន​បើកទ្វារ​បន្ទប់​របស់គេ រួចហើយ​ចាប់ ដៃ​នាង​អូស​ចូលទៅក្នុង​បន្ទប់ ខ្ទាស់​គន្លឹះ​ខាងក្នុង​ជាប់ រួចហើយ​ធ្វើ​សកម្មភាព រំលោភ​រហូត​បានសម្រេច​តែម្តងទៅ ដោយ​ម្តាយមីង​របស់​នារី​រង​គ្រោះ​ឈ្មោះ ទេព សុធា​រ៉ា បាត់​នារី​រងគ្រោះ​យូរពេក ក៏​តាមរក​នាង​ដឹងថា នាង​ទៅ​ខ្ចី ឆ្នាំង​សាក​ទូរស័ព្ទ របស់​ជនសង្ស័យ ហើយក៏​ច្រាន​ទ្វារ​បន្ទប់ ស្រាប់តែ​ឃើញ​ក្មួយ​គាត់ និង​ជនសង្ស័យ នៅក្នុង បន្ទប់​ជាមួយគ្នា ដោយ​ស្លៀក​ខោអាវ​ខុសត្រូវ​នៅឡើយ ហើយ​បាន​ហៅ​នាង មក​សួរនាំ​នាង​ប្រាប់ថា ជនសង្ស័យ រំលោភ​នាង​បានសម្រេច​ម្តង ។​ ​ចំណែកឯ​ជនសង្ស័យ ក៏​មិនបាន​គេចខ្លួន​ទៅណា រហូតដល់​ព្រឹក​ឡើង ក្រុមគ្រួសារ​នារី​រងគ្រោះ ឃាត់ខ្លួន​នាំយក ប្រគល់​ឲ្យ​នគរបាល ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ៕​

11-4

 

Leave a Reply

(*) Required, Your email will not be published