ចោរ​ខ្ទើយ​ម្នាក់ ត្រូវ​ប្រជាពលរដ្ឋ​ព្រួត​វាយ​ឡើង​ទ្រមខ្លួន ខណៈ​បន្លំ​លួច​កាបូប​លុយ​

, , Leave a comment

រាជធានីភ្នំពេញ​ ៖ ប្រជាពលរដ្ឋ បាននាំគ្នា​ព័ទ្ធចាប់​ចោរ​ខ្ទើយ​ម្នាក់ ដែល​បន្លំ​លួច​យក​កាបូប​លុយ​ពី​បុរស​ម្នាក់ នៅ​ចំណុច​មុខ​សាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង់ តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្សក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​១០ និង​២០ នាទី​យប់​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៣ ក្នុងខណៈដែល​ចោរ​ខ្ទើយ​រូបនេះ បានធ្វើ​សកម្មភាព​ឱប​បុរស​ម្នាក់ ជា​ជនជាតិ​វៀតណាម បន្លំ​យក​កាបូប​លុយ​។​

 

​សាក្សី​ដែល​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​បុរស​ជា​ជនជាតិ​ម្នាក់ បាន​ជិះ​ម៉ូតូ​មួយគ្រឿង មក​ឈប់​នៅ​ជិត​កន្លែងកើតហេតុ​។ ខណៈនោះ ស្រាប់តែ​ចោរ​ខ្ទើយ​ខាងលើនេះ បាន​រត់​ស្ទុះ​ទៅ​ឱប ហាក់បីដូចជា​ស្គាល់គ្នា​ជាមួយនឹង​បុរស​ជនជាតិ​វៀតណាម​នោះ​។ ប៉ុន្តែ​ពេលនោះ ចោរ​ខ្ទើយ​បាន​បន្លំ​លូក​ក្នុង​ហោប៉ៅ​ខោ យក​កាបូប​លុយ​ដែលមាន​ប្រាក់​ជិត ១០០​ដុល្លារ រត់គេចខ្លួន តែ​ភ្លាមៗ​នោះ ត្រូវ​ប្រជាពលរដ្ឋ និង​អ្នកដំណើរ​ជាច្រើន​ទៀត បាននាំគ្នា​ដេញ​ព័ទ្ធ​ចាប់ចោរ​ខ្ទើយ​នេះ​បាន រួច​ព្រួត​គ្នា​វាយ និង​ចាប់​ស្រាត​ចោរ​ខ្ទើយ​ដើម្បី​យកប្រាក់​វិញ​។​

 

​ហេតុការណ៍​នេះ បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​អ្នកដំណើរ​ជាច្រើន​ដែល​កំពុង​ឆ្លងកាត់ និង​បាន​ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន ចុះមក​អន្តរាគមន៍​ភ្លាមៗ​ដែរ តែ​មិនបាន​ឃាត់ខ្លួន​ចោរ​ខ្ទើយ​ខាងលើនេះ​ទេ ដោយសារ​ម្ចាស់​កាបូប​មិន​ដាក់​ពាក្យបណ្តឹង​។ ដូច្នេះ​សមត្ថកិច្ច បានត្រឹមតែ​អប់រំ​ចោរ​ខ្ទើយ​ខាងលើ​មិន​ឲ្យ ប្រព្រឹត្ត​អំពើ​ថោកទាប​ដូចនេះ​ទៀត​៕​

11-3 (1) 11-3 (2) 11-3 (3) 11-3 (4) 11-3 (5)

 

Leave a Reply

(*) Required, Your email will not be published