អង្គរក្ស កាង​ក្លឹប​ព្រួត​គ្នា​វាយ ភ្ញៀវ​ចូលទៅ​រាំ ហើយ​គំរាម​អ្នកកាសែត​ទៀត​

, , Leave a comment

រាជធានីភ្នំពេញ​ ៖ កង​អង្គរក្ស​នៅ​ក្លឹប​ស្ពាយ​ឌឺ​ឌី​ស្កូ  បាននាំគ្នា​ព្រួត​វាយ​ទៅ លើ​យុវជន​ម្នាក់​ដែលជា​ភ្ញៀវ​ចូលទៅ​រាំ បានធ្វើ​ឲ្យ​មាន ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ១១​យប់ ថ្ងៃទី​៩ ខែមិថុនាឆ្នាំ​២០១៣ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នុងភូមិ​ព្រែក​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ​ពាក់ព័ន្ធ​ករណី​ខាងលើនេះ ក្រុម​អង្គរក្ស បាន​និយាយប្រាប់​សមត្ថកិច្ច​នៅ​មុនពេល​កើតហេតុ ក្រុមយុវជន​ខាងលើនេះ​ស្ថិតក្នុង​ស្ថានភាព ស្រវឹង​ខ្លាំង ដើរ​ចូលមក​រាំ​ក្នុង​ក្លឹប ដូច្នេះ​ពួកខ្លួន​បាននាំគ្នា​ហាម​ឃាត​មិន​ឲ្យ​ចូល​ព្រោះ​ខ្លាច ក្រុមយុវជន​នេះ​បង្ក​ភាពអសន្តិសុខ នៅក្នុង​ក្លឹប​។ អង្គរក្ស​បន្តថា លើសពីនេះ​ក្រុមយុវជន​ខាងលើ​បាន​រើស​ដុំថ្ម​គប់​កំ​ខ្ទេច​ស្លាក​យីហោ​ក្លឹប​កម្សាន្ត​ទៀតផង ទើប​ពួកខ្លួន​សម្រេច​ឃាត់ខ្លួន យុវជន​ម្នាក់ ទុក​ក្នុង​ក្លឹប ដើម្បី​ដោះស្រាយ​ជា​ក្រោយ​។​

 

​យុវជន​រងគ្រោះ បាន​ឲ្យ​សមត្ថកិច្ច​ដឹងថា មុន​កើតហេតុ​ពួកខ្លួន​បាន​ជិះ​ម៉ូតូ​កង់​បី មួយគ្រឿង​មាន​គ្នា ៤​ទៅ ៥​នាក់ មក​ឈប់​នៅមុខ​ក្លឹប ហើយ​ចូល​រាំ​ក្នុង​ក្លឹប​បាន​មួយសន្ទុះ ស្រាប់​តែមាន​ក្រុម​កង​អង្គរក្ស ៣​ទៅ ៤ នាក់ នាំគ្នា​ទៅ​ព្រួត​វាយ​លើ​ពួកគេ នឹង​បាន​ដេញ​ពួកគេ​ឲ្យ​ចេញពី​ក្លឹប​រាំ​កម្សាន្ត​ថែមទៀត ហើយ​លើសពីនេះ​កង​អង្គរក្ស​បាន​ចាប់​បង្ខាំង​យុវជន​ឲ្យ​នៅក្នុង​បន្ទប់​ក្លឹប​ទៀត​។​ រីឯ​សមត្ថកិច្ច ដែល​ចុះមក​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ គឺ​បានត្រឹមតែ​ឈរ​មើ​លពី​ក្រៅរបង​ក្លឹប​តែ​ប៉ុ​ណ្តោះ​ដោយ​មិនបាន​ចូលទៅក្នុង​ទេ​។​

 

​គួរ​បញ្ជាក់ថា​ក្នុង​ហេតុការណ៍​នេះ​មាន​អង្គរក្ស​ពីរ​ទៅ​២ ទៅ ៣​នាក់​បាន​ដើរចេញ​ក្លឹប សំដៅទៅ​ដកយក​ម៉ាស៊ីន​ថត ពី​ក្រុមអ្នកកាសែត នឹង​ទូរទស្សន៍ ដែល​កំពុង​ថត​យក​ទិដ្ឋភាព នឹង​បាន​ស្រែក​គំរាម​ឲ្យ​លុប​រូបភាព​ថែមទៀត​ផង​។ បើតាម​បញ្ជាក់ ពី​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែង កើតហេតុ បាន​ឲ្យ​ដឹងថា ក្លឹប​នេះ គឺ​តែងតែ​កើត​មានការ​វាយតប់​គ្នា ស្ទើរតែ​រាល់ថ្ងៃ​ទៅហើយ​៕​

11-2 (7) 11-2 (1) 11-2 (2) 11-2 (3) 11-2 (4) 11-2 (5) 11-2 (6)

 

Leave a Reply

(*) Required, Your email will not be published