នៅក្នុង​កិច្ចប្រតិបត្តិការ នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ពួក​សកម្មប្រយុទ្ធ ២៧​ នាក់ ត្រូវបាន​សម្លាប់​

, , Leave a comment

​ទីក្រុង​កា​ប៊ុល​៖ ប៉ូលីស និង កងទ័ព ដែល​គាំទ្រ កងកម្លាំង​ចម្រុះ​ដឹកនាំ​ដោយ អង្គការ​ណា​តូ បាន​បោសសំអាត ពួក​សកម្មប្រយុទ្ធ​តា​លី និង​បាន ឃុំខ្លួន​ពួកគេ ២៥​នាក់​ផ្សេងទៀត​នៅក្នុង​ប្រតិ​ប​ត្ដិ​ការចាប់​តាំងពីព្រឹក ថ្ងៃ​សៅរ៍ មកម្ល៉េះ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​ពី​ក្រសួងមហាផ្ទៃ​អា​ហ្វ​ហ្គា​នី​ស្ថាន នៅ​ថ្ងៃអាទិត្យ​នេះ​។​ ​ពាក់​ព័​ន្ឋ​និង​បញ្ហា​នេះដែរ ក្រសួងមហាផ្ទៃ​អា​ហ្វ​ហ្គា​នី​ស្ថាន បានឱ្យដឹងថា នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ដោយ​មិនបាន​និយាយ ថា មាន​គ្រោះថ្នាក់​ណាមួយ នៅ​ខាង​នៃ​កងកម្លាំង​សន្តិសុខ​ទាំងអស់​នោះដែរ​រឺ​យ៉ាង​នោះទេ ដោយ​គ្រាន់តែ​បញ្ជាក់ថា ពួក​សកម្មប្រយុទ្ធ​ប្រដាប់អាវុធ​ពួក​តា​លី​បង់ ៨​នាក់ បាន​ត្រូវបាន​រងរបួស នៅក្នុង​ប្រតិបត្តិការ​នោះ ដែល​បានធ្វើ ឡើង​នៅក្នុង​ខេត្ត Sari Pul, Balkh, Wardak, Ghazni, Paktiya, Herat និង​ខេត្ត Helmand​។​


​ម្យ៉ាងវិញទៀត អ្នកនាំពាក្យ​ប៉ូលីស​ប្រចាំខេត្ត Sayed Sarwar Hossaini បាន​ប្រាប់ Xinhua ឲ្យ​ដឹងថា លើសពីនេះទៅទៀត នោះ ពួក​សកម្មប្រយុទ្ធ​ពីរ​នាក់​ត្រូវបាន​សម្លាប់ និង​ម្នាក់ទៀត​រងរបួស​នៅក្នុង​ការវាយប្រហារ​ទៅលើ​ប៉ុស្តិ៍​ត្រួត ពិនិត្យ​របស់​ប៉ូលីស​នៅក្នុង​តំបន់ Puli Alchin នៃ​រដ្ឋធានី Kunduz ស្ថិតនៅ​ភាគ​ខាងជើង​នៅ​ខេត្ត Kunduz ។​ ​អ្នកនាំពាក្យ​ដដែល​រូបនេះ បាន​គូសបញ្ជាក់ថា នៅ​ព្រលឹម​ថ្ងៃអាទិត្យ​នេះ ប៉ូលីស​បាន​រកឃើញ​គ្រាប់មីន នៅក្នុង តំបន់ Sah Darak នៃ​ទីក្រុង Kunduz មួយ ដែល​វា​មាន​ចម្ងាយ ២៥០​គីឡូម៉ែត្រ ពី​ភាគ​ខាងជើង​នៃ​ក្រុង​កា​ប៊ុល​។​
​សូមបញ្ជាក់​ផងដែរ​ថា បើតាម​តួលេខ ដែល​បានចេញ​ផ្សាយ ដោយ​ក្រសួងមហាផ្ទៃ​ខាងលើនេះ បាន​បង្ហាញថា ពួក​បះបោរ​ត្រូវ បាន សំលាប់​មាន ច្រើនជាង ២៧០​នាក់ និង​របួស​ជិត ៦៦​នាក់ ក្នុងនោះដែរ​បាន​ឃាត់ខ្លួន​ជិត​៨០​នាក់​ក្នុងអំឡុងពេល ប្រតិ​ប​ត្ដិ​ការ​យោធា​តាំងតែ​ពីមុន​រហូតដល់​ក្នុង​ខែ​នេះ​នៅ​ទូទាំងប្រទេស​។​

11-1 (3) 11-1 (2) 11-1 (1)

 

Leave a Reply

(*) Required, Your email will not be published